adverise with khmeread Ar 160309981

លេង​ដល់​ម៉ោង​ប៉ុន្មាន​ទើប​ចូល​គេង​? Facebook នឹង​ទម្លាយ​ឱ្យដឹង​នូវ​ទម្លាប់​គេង​របស់​ប្រើ​ក្នុងពេល​ឆាប់ៗ​នេះហើយ​!

    ​បណ្ដាញ​សង្គម Facebook អាច​ត្រូវបាន​ប្រើ ដើម្បី​តាមដាន​ទម្លាប់​នៃ​ការ​គេង​របស់​មនុស្ស​តាមរយៈ​ការកសាង​មូលដ្ឋាន​ទិន្នន័យ​មួយ (Database) នៃ​ពេលវេលា ដែល​មិត្ត​ភ័ក្ដិ​របស់​អ្នក​ត្រូវបាន​មើលឃើញ​លើ​អន​ឡាញ​ចុងក្រោយ​បំផុត​តាមរយៈ Chat ឬ​ការ​ចុច Like នៅលើ​ផុស​របស់ Facebook​។​

​    ​លោក Soren Louv-Jansen វិស្វកម្ម​កម្មវិធី​មូលដ្ឋាន​នៅ​ទីក្រុង San Francisco បាន​ប្រាប់​វេ​ប​សាយ Mail Online ថា "​មាន​មនុស្ស​ច្រើនណាស់​បាន​ចូលទៅ Facebook មុនដំបូង​គេ​នៅពេល​ព្រឹក និង​ចុងក្រោយ​គេ​ផងដែរ​មុន​ចូល​គេង ហេតុដូច្នេះ​ហើយ​គេ​អាច​ទទួលបាន​នូវ​ទម្លាប់​ការ​គេង​របស់​ពួកគេ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​"​។​

​    ​សម្រាប់​ការសិក្សា​ក្នុង​រឿងនេះ លោក Louv-Jansen ធ្លាប់ប្រើ "time Stamps" ពី​សេវា​បណ្ដាញ​កម្មវិធី Messager របស់ Facebook ដើម្បី​មើល​នៅពេល​មិត្ត​របស់គាត់​បាន​គេង​។​

​    ​គាត់​ចង់ដឹង​ចង់ឃើញ ថា​តើ​ទិន្នន័យ "Last Seen" (​ឃើញ​ចុងក្រោយ​បំផុត​) បានមកពី​កន្លែង​ណា ហើយ​បន្ទាប់​ធ្វើការ​ស្រាវជ្រាវ​ខ្លះៗ គាត់​បាន​រកឃើញ​បញ្ជី​នៃ​អ្នកប្រើប្រាស់​ជា​មិត្តភក្តិ​របស់គាត់​លើ Facebook  និង​សកម្មភាព​ចុងក្រោយ​នៅលើ "time Stamps"​។​

​    ​លោក​បន្ថែមថា មិនយូរ​មិនឆាប់​ទេ ក្រុមហ៊ុន Facebook នឹង​ទម្លាយ​ឱ្យដឹង​អំពី​ទម្លាប់​គេង​របស់​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យ​គ្រប់គ្នា​បាន​ជ្រាប​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់