មហាសេដ្ឋីកំពូលទាំង ២៦ រូបលើពិភពលោកមានទ្រព្យសម្បត្តិរួមគ្នា ១,៤ លានលានដុល្លារ ស្មើនឹងទ្រព្យសម្បត្តិសរុបរបស់មនុស្ស ៣,៨ ពាន់លាននាក់

មហាសេដ្ឋីនៅលើពិភពលោកកំពុងកើនទ្រព្យសម្បត្តិ ២,៥ ពាន់លានដុល្លារជារៀងរាល់ថ្ងៃ ខណៈដែលអ្នកក្រកន្លះផែនដី ត្រូវបានគេឃើញថាចំណូលរបស់ពួកគេធ្លាក់ចុះរហូត។

យោងតាមរបាយការណ៍ Oxfam International ចេញផ្សាយកាលពីថ្ងៃចន្ទទី២១មករាបានឱ្យដឹងថា មហាសេដ្ឋី បច្ចុប្បន្នមានចំនួន ២.២០៨នាក់ ច្រើនជាងពីមុនមិនធ្លាប់មាន។ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុសកលលោកមួយទស្សវត្សរ៍មក ចំនួនមហាសេដ្ឋីនៅតែកើនឡើងទ្វេដង។

ការសិក្សាប្រចាំឆ្នាំត្រូវបានគេចេញផ្សាយ នៅមុនពេលវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេស្វីស ដែលប្រមូលផ្តុំមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុត និងមានឥទ្ធិពលបំផុតនៅលើផែនដីចូលរួម។

ទ្រព្យសម្បត្តិសរុបនៃបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ២៦ នាក់ បានកើនឡើងដល់ ១,៤លានលានដុល្លារ កាលពីឆ្នាំមុន ដែលមានចំនួនដូចគ្នាទៅនឹងទ្រព្យសម្បត្តិសរុបនៃប្រជាជនក្រីក្របំផុតចំនួន ៣,៨ ពាន់លាននាក់។

ភាគច្រើននៃអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គឺអាមេរិក នេះបើយោងតាមបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ដកស្រង់ដោយ Oxfam ។ ឈ្មោះមហាសេដ្ឋីរួមមាន Jeff Bezos របស់ក្រុមហ៊ុន Amazon, Bill Gates របស់ក្រុមហ៊ុន Microsoft, Mark Zuckerberg របស់ក្រុមហ៊ុន Facebook និង Warren Fuffett របស់ក្រុមហ៊ុន Berkshire Hathaway ដែលទ្រព្យសម្បត្តិរបស់ពួកគេសរុបចូលគ្នាមានចំនួន ៣៥៧ ពាន់លានដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត