ក្រុមហ៊ុនមួយនៅរុស្ស៊ីចង់ផ្សាយពាណិជ្ជកម្មពីទីអវកាស ដូច្នេះឱ្យតែដល់ពេលរាត្រីនឹងឃើញផ្ទាំងពាណិជ្ជកម្មពេញផ្ទៃមេឃ

ផែនការដ៏ចម្រូងចម្រាស់មួយពីក្រុមហ៊ុនរុស្ស៊ីមួយនឹងឃើញការផ្សាយពាណិជ្ជកម្មពេញផ្ទៃមេឃពេលល្ងាច ដោយប្រើប្រាស់ផ្កាយរណបតូចៗរាប់រយ។

គម្រោងទីផ្សារប្រកបដោយមហិច្ឆតានេះនឹងបញ្ចាំងពាក្យស្លោកនិងផ្លាកសញ្ញាផលិតផលពីលើមេឃកម្ពស់ ៤៨០ គីឡូម៉ែត្រពីលើមនុស្ស ដែលក្រុមហ៊ុនកំណត់គោលដៅផ្សាយ។

StartRocket គឺជាក្រុមហ៊ុនថ្មីថ្មោងមួយ ដែលសង្ឃឹមថានឹងប្រើប្រាស់បណ្តុំផ្កាយរណបតូចៗឈ្មោះ Cubesats  នៅលើគន្លងគោចរទាប និងរៀបចំពួកវាតាមវិធីជាក់លាក់ដោយផ្អែកលើតម្រូវការរបស់អតិថិជនដែលបានបង់ប្រាក់ផ្សាយពាណិជ្ជកម្ម។

ផ្កាយរណបតូចៗទាំងនោះនឹងជះចំណាំងផ្លាតពន្លឺពីព្រះអាទិត្យត្រឡប់ទៅរកផ្ទៃផែនដី ហើយដូច្នេះវានឹងដំណើរការ ទាល់តែមានពន្លឺក្បែរផែនដី។

ផ្កាយរណបនីមួយៗនឹងមានបន្ទះចំណាំងផ្លាតដ៏ធំមួយ ដែលនឹងដើរតួជាភិចសែលមួយគ្រាប់នៅក្នុងអេក្រង់លើវេហានេះ។

ទោះយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសប្បាយចិត្តនឹងផែនការនេះទេ ដោយអ្នករិះគន់លើកឡើងពីបញ្ហានៃការបំពុល ដែលផែនការនេះនឹងបង្កើតឡើង។

វាក៏អាចគំរាមកំហែងដល់ការស្រាវជ្រាវតារាវិទ្យានៅលើផែនដីផងដែរ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...