ឃាត់បុរសម្នាក់ជាមួយសារធាតុញៀន​​៥១កញ្ចប់នៅឃុំ វាលរេញ

​ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសជំនាញស្រុក ព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីនៅចំណុច ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​បឹងវែង​ ​ឃុំ វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ នៅថ្ងៃទី​២១ ខែ​មករា​ ឆ្នាំ២០១៩នេះ វេលាម៉ោង​៦ និង៥០​នាទីព្រលប់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ស៊ិន សុផារ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានទីលំនៅ​ភូមិ​បឹងវែង​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។ ក្នុងនោះដកហូត វត្ថុតាងរួមមាន  ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន​៥១កញ្ចប់ និង​ទូរស័ព្ទ ចំនួន​០១គ្រឿង។ 

​បច្ចុប្បន្ន ​ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុក​ព្រៃនប់ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...