adverise with khmeread 1

ទោះ​ណា​សា​ថា​មិន​អី ប៉ុន្តែ​កូន​អាចម៍ផ្កាយ​នៅតែមាន​លទ្ធភាព​បុក​ផែនដី​ក្នុង​សប្តាហ៍​នេះ​

    ​យើង​ធ្លាប់តែ​ឃើញ​រឿង​ហូលីវូដ​ថត​អំពី​ទីបញ្ចប់​នៃ​ផែនដី ដែល​ចុងក្រោយ​ត្រូវបាន​អាចម៍ផ្កាយ​វាយប្រហារ រួច​ឆេះ​ចក្រវាល​ទាំងមូល​។ ប៉ុន្តែ​មិនមែន​ដោយសារ​វា​ជា​រឿងប្រឌិត បានន័យថា​វា​នឹងមិន​អាច​កើត​ឡើងលើ​ផែនដី​នោះឡើយ​។

​    ​មិន​ប្រាកដ​នោះទេ​។ ថ្មីៗ​នេះ អង្គការ​ណា​សាបាន​រាយការណ៍​ថា កូន​អាចម៍ផ្កាយ​មួយ​កំពុង​បោះពួយ​សំដៅ​មករក​ផែនដី​ក្នុង​រយៈ​ចម្ងាយ​កៀក​នឹង​ផែនដី​បំផុត ប៉ុន្តែ​ផ្អែក​តាម​ប្រភពព័ត៌មាន​ថ្មី​ពី​កាសែត The New York Times កូន​អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កៀក​ផែនដី​ហួសការ​រំពឹងទុក​រប​ស់ណា​សា​ទៅទៀត​។

​    ​កាលពីដើម​ឆ្នាំនេះ ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​ណា​សាបាន​ប្រទះឃើញ​កូន​អាចម៍ផ្កាយ​មួយ​ទំហំ​ប៉ុន​នាវា​កម្សាន្ត​កំពុង​បោះពួយ​មករក​ផែនដី​។ ហើយ​ពួកគេ​បាន​ព្យាករណ៍​ថា អាចម៍ផ្កាយ​ឈ្មោះ 2013 TX68 អាច​នឹង​ហោះ​កៀក​ផែនដី​នៅ​ទី ៦ ទី​៧ ឬ​ទី ៨ មីនា​ខាងមុខនេះ​។ ជាការ​ពិត អាចម៍ផ្កាយ​នេះ (​ប្រវែង​អង្កត់ផ្ចិត ៣០៤ ម៉ែត្រ​) រាង​ធំ​ជាង​អាចម៍ផ្កាយ​ដែល​ផ្ទុះ​នៅ​តំបន់ Chelyabinsk របស់​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៣​។

​    ​បើទោះបីជា​មានការ​ព្រមាន​អំពី​អាចម៍ផ្កាយ​ទុកជាមុន​ក៏ដោយ ក៏ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​នៅតែមាន​ការលំបាក​ក្នុងការ​កំណត់ពេល​វេលា​ជាក់លាក់​របស់​គន្លង​អាចម៍ផ្កាយ​នេះ​ថា​តើ​វា​មកដល់​ថ្ងៃ​ណា​ឱ្យ​ពិត​ប្រា​ដក​។

​    ​យោងតាម​កាសែត The New York Times វា​អាច​នឹង​ហោះ​កៀក​ផែនដី​នៅ​រយៈ​ចម្ងាយ ៣៥.៨៨៨ គីឡូម៉ែត្រ​ក្នុង​សប្តាហ៍​នេះ ហើយ​អាច​នឹង​មកដល់​នៅ​ថ្ងៃទី ៨ មីនា​។ នៅ​រយៈ​ចម្ងាយ​នេះ ការប្រែប្រួល​គន្លង​រប​ស់​អាចម៍ផ្កាយ​គឺ​ល្មម​គ្រប់គ្រាន់​ដើម្បីឱ្យ​វា​បុក​នឹង​ផែនដី​ទោះ​ណា​សា​និយាយថា​មានលទ្ធភាព​តិចតួច​ក៏ដោយ​។

​    ​បេក្ខភាព​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Cornell University លោក Sean Marshall បាន​និយាយថា "​វា​អាច​នឹង​បុក​ផែនដី ប៉ុន្តែ​ឱកាស​ដូចជា​មិន​ទំនង​ទេ​។ តែ​ទោះយ៉ាងណា យើង​មិន​ចង់​នៅ​ចំ​កន្លែង​ដែល​វា​បុក​នោះទេ​។ វា​អាច​កម្ទេច​ទីក្រុង​មួយ​បាន​"៕

adverise with khmeread
ប្រភព៖ The New York Times

អ្នកនឹងចូលចិត្ត

មតិយោបល់