adverise with khmeread 1

ដាំ​ដើម​ស្វាយ​អាចជួយ​ឱ្យ​ការងារ​សព្វបែបយ៉ាង​រីកចម្រើន ប៉ុន្តែ​ប្រសិនបើ​វា​ងាប់​វិញ​មានរឿង​អ្វី​កើតឡើង​?

​    ​ដើម​ស្វាយ​គឺជា​ដើម​ដ៏​ពិសិដ្ឋ​បំផុត ហើយ​ស្លឹក​និង​មែក​របស់​វា​ត្រូវបាន​គេ​ប្រើ​ក្នុង​គោលបំណង​សាសនា​ជាច្រើន តួយ៉ាង​ដូចជា ក្នុង​ពិធីបុណ្យ Yagya របស់​ប្រពៃណី​ឥណ្ឌា​ជាដើម​។ Yagya គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​ដើម្បី​បន្សាប​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ផែនដី​តាម​ជំនឿ​របស់​ប្រជាជន​ឥណ្ឌា​។

​    ​យោងតាម​ជំនឿ​ព្រះ​វិស្ណុ ស្លឹក​ស្វាយ​មាន​ប្រយោជន៍​ក្នុងការ​កម្ចាត់​ព្រលឹង​ព្រាយ​បិសាច និង​នាំ​ភាព​សុខដុម​ចូលដល់​ក្នុងផ្ទះ​។ សូម​យក​ស្លឹក​ស្វាយ ១១ ទង​ចងភ្ជាប់​គ្នា​ហើយ​ព្យួរ​នៅ​មាត់ទ្វារ​ចូល​ផ្ទះ​របស់​អ្នក​ដើម្បី​នាំ​សេចក្តីសុខ​ចូល​ផ្ទះ​។

​    ​ផ្អែក​តាម​ក្បួន​ហុងស៊ុយ​វិញ ការដាំ​ដើម​ស្វាយ​ក្នុងផ្ទះ ឬ​ក្នុង​ដី​ទំនេរ​របស់​អ្នក គឺ​អាចជួយ​អញ្ជើញ​ព្រះ​ប្រមោយដំរី​ចូល​ផ្ទះ​របស់​អ្នក ហើយ​ជួយ​នាំមក​នូវ​សន្តិភាព សំណាងល្អ យស​សក្តិ បុណ្យ​សក្តិ និង​ការឡើង​តំណែង​។​ល​។ ប៉ុន្តែ​ប្រសិនបើ​ដើម​ស្វាយ​នោះ​ងាប់​វិញ អ្នក​ដែល​ដាំ​ផ្ទាល់ដៃ​នឹងត្រូវ​អស់​លាភ បុណ្យ​សក្តិ និង​យស​សក្តិ​ដោយ​ប្រការ​ណាមួយ​ចៀស​មិន​រួច​នោះឡើយ​។ ដូច្នេះ​ពេលដែល​លោកអ្នក​សម្រេចចិត្ត​ដាំ​ដើម​ស្វាយ​ក្នុងផ្ទះ លោកអ្នក​ត្រូវតែ​មើលថែ​ដើម​នោះ​ឱ្យ​បានល្អ ឱ្យ​វា​ចេញ​ផ្លែ​ចេញ​ផ្កា ដើម្បី​រក្សា​ហុងស៊ុយ​ការងារ និង​ការរកស៊ី​ឱ្យបាន​ល្អជា​រៀងរហូត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់