adverise with khmeread How to make natural viagra using only 2 ingredients

ដើម្បី​រក្សា​ចំណងស្នេហា​ឱ្យ​កាន់តែ​រឹងមាំ បុរសៗ​គួរ​ចេះ​ពី​របៀប​ធ្វើ​ថ្នាំ Viagra ធម្មជាតិ ដែល​ប្រើ​គ្រឿងផ្សំ​តែ​២​ប៉ុណ្ណោះ​

​    ​ដើម្បី​បង្កើត​ថ្នាំ Viagra នៅផ្ទះ​ដោយ​ខ្លួនឯង លោកអ្នក​ត្រូវការ​គ្រឿង​ផ្សំ​មួយចំនួន​ប៉ុណ្ណោះ ដែល​អាច​រកបាន​នៅ​គ្រប់​ផ្សារ​។ គ្រឿងផ្សំ​ទាំងនេះ​គឺជា​ថ្នាំសម្រើប​ខ្លាំងក្លា​បំផុត​។​

​    ​Viagra គឺជា​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​បុរស ដែល​គេ​ប្រើ​ដើម្បី​បង្កើន​មុខងារ​ផ្លូវភេទ និង​បង្កើន​ប្រតិបត្តិការ​លើ​គ្រែ​។ មនុស្ស​តិចតួច​ណាស់ដែ​ល​ដឹងថា​ថ្នាំ​នេះ​អាច​ផលិត​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ​។

​    ​គ្រឿងផ្សំ​ដែល​អ្នកត្រូវការ​៖
​    ​- ឪឡឹក​
​    ​- ក្រូចឆ្មា​
​    ​
​    ​ឪឡឹក​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ខុសៗ​គ្នា​ជាច្រើន និង​មានគុណ​សម្បត្តិ​ជួយ​ដាស់​សម្រើប ដោយសារតែ​សារធាតុ​ពីរ​ក្នុង​ផ្លែ​ឪឡឹក គឺ Citrulline និង Lycopene​។ លោកអ្នក​មិនគួរ​ប្រើ​ស្ករ អំបិល របស់​ហឹរ ឬ ជាតិ​ម្សៅ​អ្វី​នោះឡើយ ដែល​វា​អាច​នឹង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​គ្រឿងផ្សំ​សំខាន់​ទាំងពីរ​នេះ​។

​    ​លោកអ្នក​គួរ​កាត់​ឪឡឹក​ជា​ដុំ​តូចៗ រួចហើយ​ដាក់​ដុំ​ឪឡឹក​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​ដើម្បី​ទទួលបាន​ទឹក​ឪឡឹក​ចំនួន ១ លីត្រ​។ ហើយ​សាច់​សំបក​ឪឡឹក​សៗ​ក៏​សម្បូរ​ទៅដោយ​សារធាតុ Citrulline ខ្ពស់​ផងដែរ ហើយ​មិនគួរ​ខ្ជះខ្ជាយ​វា​នោះឡើយ លោកអ្នក​ចាំបាច់​ត្រូវតែ​កិន​វា​ផងដែរ​។

​    ​ចាក់ទឹក​ឪឡឹក​ចូលក្នុង​កូន​ឆ្នាំង​មួយ​។ ហើយ​ដាំ​វា​រយៈពេល ៣ ទៅ ៤ នាទី បន្ទាប់មក​ច្របាច់​ក្រូចឆ្មា​ចូលទៅក្នុង​កូន​ឆ្នាំ​ដាក់​ទឹក​ឪឡឹក​នោះ រួចហើយ​កូរ​វា​ឱ្យ​សព្វ​។ លោកអ្នក​ត្រូវ​បន្ត​ដាំ​វា​ឱ្យ​ហួត​សល់​ពាក់កណ្តាល​កូន​ឆ្នាំង​។  

​    ​ទុក​វា​ឱ្យ​ត្រជាក់​ប្រហែល​មួយ​ម៉ោង​។ បន្ទាប់មកទៀត ចាក់​វា​ចូលក្នុង​កូន​ដប​មួយ​រក្សាទុក​វា​នៅ​កន្លែង​ត្រជាក់ និង​ស្ងួត ដូចជា​ទូរ​ទឹកកក​ជាដើម​។

​    ​លោកអ្នក​គួរ​ផឹក​វា​ពេល​ពោះ​ទទេរ រៀងរាល់​ព្រឹក និង​មុន​អាហារ​ពេល​ល្ងាច ចំនួន ២ ស្លាប​ព្រាប​បាយ​។ ថ្នាំ Viagra ធម្មជាតិ​នេះ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ភេទ​៕

adverise with khmeread
ប្រភព៖ Health Tips Portal

អ្នកនឹងចូលចិត្ត

មតិយោបល់