យន្តហោះទម្លាក់គ្រាប់បែកលឿនជាងសំឡេងធ្លាក់នៅរុស្ស៊ី ស្លាប់២នាក់ នៅរស់២នាក់

យន្តហោះទម្លាក់គ្រាប់បែកលឿនជាងសំឡេង Tupolev Tu-22M3 មួយគ្រឿងបានធ្លាក់នៅតំបន់ Murmansk ភាគពាយព្យនៃប្រទេសរុស្ស៊ី។

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ១ និង៤០ នាទីរសៀលថ្ងៃអង្គារ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្តីមន្រ្តីអនុវត្តច្បាប់ម្នាក់ឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកលឿនជាងសំឡេងនេះបានព្យាយាមចុះចត។
មានសមាជិកនាវិកចំនួន ៤ នាក់នៅលើយន្តហោះនេះ ក្នុងនោះមានមេបញ្ជាការ អ្នកបើកយន្តហោះ អ្នកតម្រង់ទិស និងប្រតិបត្តិករ។

យោងតាមមន្ត្រីអនុវត្តច្បាប់ប្រាប់ TASS បានឱ្យដឹងថា សមាជិកនាវិកពីរនាក់បានស្លាប់ និងពីរនាក់នៅរស់រានមានជីវិត។
ភ្លាមៗនោះគេដឹងមិនច្បាស់ពីអ្វី ដែលបណ្តាលឱ្យយន្តហោះធ្លាក់នោះទេ។

Tupolev Tu-22M3 គឺជាយន្តហោះទម្លាក់គ្រាប់បែកលឿនជាងសំឡេង ដែលបានដាក់ឱ្យប្រើក្នុងប្រទេសរុស្ស៊ីក្នុងអំឡុងឆ្នាំ ១៩៨០៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab