បង្ក្រាបល្បែងស៊ីសងជល់មាន់និងលេងអាប៉ោងមួយកន្លែងឃាត់បុរស២នាក់

​កំពង់ចាម​ ៖​ កម្លាំងប៉ូលិសជំនាញបានចុះទៅបង្ក្រាបល្បែងស៊ីសង ជល់មាន់ និងអាប៉ោងភ្នាល់ដាក់លុយមួយកន្លែង​ ត្រង់ចំណុចទួលគោកតាឡឹម វាលស្រែប្រាំង ស្ថិតក្នុងភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ដែលមានចំងាយប្រហែល០៤គីឡូម៉ែត្រពីភូមិទ្រមុខទី១ ដែលមានស្ថានភាពផ្លូវឆ្ងាយបត់បែនស្មុគស្មាញ​ នាថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០១៩​ វេលាម៉ោង២ និង៣០នាទីរសៀលដោយឃាត់ខ្លួនជនសង្ស័យ២នាក់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់ភេទប្រុសនិងរឹបអូសវត្ថុតាងរួមមាន​ សត្វមាន់ចំនួន០៣ក្បាល់ស្លាប់០១, មេអាប៉ោងចំនួន០១, ចានអាប៉ោងចំនួន០១, ផ្តិលចំនួន០១ និងហាន់តោសម្រាប់ចាក់ចំនួន០១,ម៉ូតូចំនួន០៦គ្រឿង, ជញ្ជីងថ្លឹងមាន់ចំនួន០១, ថង់សម្រាប់ដាក់មាន់ចំនួន០៣​ និងស្បែរមួយចំនួន។

​ករណីនេះប៉ូលិសជំនាញបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងតាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម យកមករក្សាទុកនៅអធិការដ្ឋានដើម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab