នៅពេលឪពុកម្តាយចាស់ទៅ គួរដឹងអ្វីខ្លះដើម្បីចៀសវាងធ្វើឱ្យពួកគេគាត់ឈឺចាប់ដោយសារយើង?

ការជជែកលេងជាមួយមនុស្សចាស់អាចជារឿងគួរឱ្យធុញទ្រាន់ ដោយសារតែគម្លាតអាយុ ហេតុដូច្នេះហើយវារមែងនាំឱ្យការសន្ទនានោះឈានដល់ការប្រកែកគ្នា និង ចេញជាបញ្ហាជាច្រើនផ្សេងទៀត។ វិចិត្រករឈ្មោះ Alexander Galitski ធ្វើការរាប់ឆ្នាំជាមួយមនុស្សចាស់ បង្រៀនពួកគាត់ពីរបៀបធ្វើរូបចម្លាក់ ឬ គូរគំនូរ ហេតុដូច្នេះហើយគាត់មានបទពិសោធន៍ច្រើនណាស់ដើម្បីចែករំលែក។ ខាងក្រោមនេះគឺជាគន្លឹះរបស់គាត់ដើម្បីជួយអ្នកធ្វើទំនាក់ទំនងបានល្អជាមួយឪពុកម្តាយវ័យចំណាស់បានកាន់តែងាយស្រួល៖

១. កុំព្យាយាមផ្លាស់ប្តូរពួកគាត់
ក្នុងកែវភ្នែកឪពុកម្តាយ ទោះបីកូនធំដឹងក្តីឯករាជ្យម្ចាស់ការយ៉ាងណាក៏ដោយ ក៏គាត់នៅតែគិតថាយើងជាក្មេងតូចមិនដឹងអីសម្រាប់ពួកគាត់។ កុំព្យាយាមផ្លាស់ប្តូរការគិតរបស់ពួកគាត់ ត្រូវទទួលយកនូវអ្វីដែលពួកគេនិយាយ ព្រោះនេះជាការគិតរបស់ពួកគាត់ក្នុងនាមជាឪពុកម្តាយពួកយើង។ 

២. កុំឈ្លោះជាមួយពួកគាត់
អ្នកត្រូវអត់ធ្មត់បំផុតចំពោះសម្តីឪពុកម្តាយវ័យចំណាស់របស់អ្នក។ កុំប្រតិកម្មច្រឡោងខាមដាក់ពួកគាត់ ទោះបីគាត់ជះកំហឹងជេរស្តី ឬ និយាយអ្វីក៏ដោយ ប្រសិនបើអ្នកប្រតិកម្ម អ្នកនឹងចាញ់។ ស្តាប់ពួកគាត់ និងព្យាយាមដោះស្រាយបញ្ហាពិតប្រាកដ ព្រោះវាជាវិធីតែមួយគត់ដើម្បីកុំឱ្យមានអារម្មណ៍ខុសនៅចុងបញ្ចប់។ 

៣. កុំរំពឹងថាការសន្ទនាជាមួយពួកគាត់រលូនរហូត
ពួកគាត់ចេះខឹងចេះមួរម៉ៅដូចយើងអ៊ីចឹង ព្រោះពួកគាត់ក៏ជាមនុស្សដូចយើងដែរ។ នៅពេលពួកគាត់ខឹង ត្រូវនិយាយស្របតាមពួកគាត់ កុំជំទាស់នឹងពួកគាត់អី នាំកំហឹងរឹតតែផ្ទុះឡើង។

ខាងក្រោមនេះជាគន្លឹះជួយមើលថែទាំឪពុកម្តាយវ័យចំណាស់៖
១. បង្ហាញមេត្តាធម៌ មិនមែនក្តីអាណិត
មេត្តាធម៌គឺជារឿងសំខាន់ ប៉ុន្តែកុំធ្វើដូចជាពួកគាត់ជាមនុស្សអត់ប្រយោជន៍ ឬ ក្រីក្រចំពោះអ្នក។ 

២. ធ្វើជាស្មាទុកឱ្យពួកគាត់យំ
កាលអ្នកនៅតូច គឺមានតែឪពុកម្តាយទេ ដែលគាំទ្រមើលថែអ្នកគ្រប់ពេល។ ពេលយំពេលសើច គឺមានពួកគាត់នៅក្បែររហូត ដូច្នេះអ្នកក៏ត្រូវធ្វើជាអ្នកគាំទ្រនៅក្បែរពួកគាត់ដូចគ្នាដែរ។ ពួកគាត់ក៏ចេះមានរឿងលំបាកក្នុងចិត្តចង់ប្រាប់មនុស្សដែលគាត់ស្រឡាញ់ដឹងដែរ ចឹងហើយគឺមានតែអ្នកទេជាអ្នកចាំស្តាប់រឿងរ៉ាវរបស់ពួកគាត់។

៣. កុំខឹងពួកគាត់ ទោះពួកគាត់ធ្លាប់ធ្វើអ្វីខុសចំពោះអ្នកក៏ដោយ ត្រូវតែអភ័យដល់ពួកគាត់ជានិច្ច
ដឹងពីរបៀបបំភ្លេចចោលអតីតកាលគឺជារឿងសំខាន់បំផុត។ ប្រសិនបើអ្នកមិនអធ្យាស្រ័យដល់ឪពុកម្តាយនៅថ្ងៃនេះទេ ថ្ងៃស្អែកអាចនឹងហួសពេល។ ប្រសិនបើអ្នកចង់បោះជំហានទៅមុខទៀតក្នុងឆាកជីវិត អ្នកត្រូវតែរឹងប៉ឹង និង រៀនពីរបៀបអភ័យទោស។

* ត្រូវចាំ អ្នកគឺជារបស់ទ្រព្យតែមួយគត់ដែលគាត់នៅសេសសល់ ហើយអ្នកនឹងនៅតែជាកូនរបស់ពួកគាត់ជានិច្ច៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...