adverise with khmeread 0

តើ​នឹង​មានរឿង​អ្វី​កើតឡើង​នៅពេល​បិត​សំបក​ចេកទុំ​លើ​រាងកាយ និង​ផ្ទៃមុខ​?

    ​សំបកចេក​មិន​ត្រឹមតែ​អាច​ទទួលទាន​ឆៅៗ​បាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​លោកអ្នក​ទៀតផង​។ នៅ​ប្រទេស​មួយចំនួន​គេ​មិន​បោះចោល​សំបកចេក​ទេ ព្រោះតែ​វា​មានគុណ​សម្បត្តិ​ជួយ​ដល់​សម្រស់​របស់​មនុស្ស ដោយសារ​វា​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​សម្បូរ​ជាតិ​ប៉ូ​តា​ស្យ៉ូ​ម​។  

​    ​១. ធ្វើឱ្យ​ធ្មេញ​ស​
​    ​ធ្មេញ​លឿង​អាចជា​បញ្ហា​ជាពិសេស​នៅពេល​ការងារ​របស់លោក​អ្នក​គឺ​តម្រូវឱ្យ​និយាយ​ទល់មុខ​មនុស្ស​ជាច្រើន​រៀងរាល់ថ្ងៃ​។ ដើម្បី​ធ្មេញ​សបែប​ធម្មជាតិ សូម​យក​សំបកចេក​ត្រដុស​ឱ្យបាន​ម្តង​ក្នុង​មួយថ្ងៃ ហើយ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​មួយ​សប្តាហ៍​ក្រោយ​។

​    ​២. សត្វល្អិត​ខាំ​
​    ​ក្មេងៗ​ងាយ​នឹងត្រូវ​សត្វល្អិត​ខាំ​ខ្លាំង​ជាង​មនុស្ស​ធំ​។ ពួកគេ​ចូលចិត្ត​យក​អេះ​ដែល​បណ្តាលឱ្យមាន​ស្នា​មក​ណ្តួ​ល​ក្រហម​។ ពេល​រឿងនេះ​កើតឡើង រឿង​ដែល​អ្នក​ត្រូវធ្វើ​គឺ​យក​សំបកចេក​ទៅ​ត្រដុស​លើ​កន្លែង​សត្វ​ខាំ​ដើម្បី​បន្ថយ​រមាស់​។

​    ​៣. ព្យាបាល​ប្រជ្រុយ​
​    ​ប្រជ្រុយ​ជា​កង្វល់​មួយ​របស់​មនុស្ស​ហើយ​វា​ដុះ​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​រំពឹងទុក​នោះឡើយ​។ នៅពេល​យើង​ចាស់​ទៅ​ប្រជ្រុយ​នឹង​កាន់តែ​យ៉ាង​ឡើងៗ ហើយ​វា​ថែមទាំង​ធ្វើឱ្យ​យើង​ខ្មាស​គេ​ពេល​ចុះ​ចំណោម​ហ្វូងមនុស្ស​ទៀតផង​។ វិធី​ល្អ​បំផុត​ដើម្បី​កម្ចាត់​ប្រជ្រុយ​គឺ​យក​សំបកចេក​បិត​លើ​តំបន់​កើត​ប្រជ្រុយ ហើយ​ទុកចោល​មួយ​យប់​។ ធ្វើ​វា​រយៈពេល ១-២ សប្តាហ៍ ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ​!

​    ​៤. ព្យាបាល​មុន​
​    ​ក្មេង​ជំទង់​ដែល​កំពុង​ពេញវ័យ​តែង​ជួបប្រទះ​បញ្ហា​ស្បែ​កមួយ​នេះ ហើយ​ការ​កម្ចាត់​មុន​ចេញពី​ផ្ទៃមុខ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ ផលិតផល​បំបាត់​មុន​ទិញ​ពី​ផ្សារ​មិន​អាចជួយ​ព្យាបាល​មុន​ឱ្យ​ជា​ទាំងស្រុង​នោះឡើយ​។ សំបកចេក​នឹង​ជួយ​ស្បែក​ទន់​រលោង គ្មាន​ស្នា​មក​ន្តួ​ល​ក្រហម​និង​រមាស់​នោះឡើយ​។ លោកអ្នក​គ្រាន់តែ​យក​សំបកចេក​ត្រដុស​ដើម្បី​ឱ្យមាន​សំណើម​លើ​មុខ និង​កាត់បន្ថយ​រមាស់​របស់​មុន ហើយ​ទុកចោល ៣០ នាទី​ជាការ​ស្រេច​។ ធ្វើបែបនេះ​រាល់ថ្ងៃ មុននឹង​មិន​ហ៊ាន​ចេញ​លើ​មុខ​របស់​អ្នក​ឡើយ​។

​    ​៥. ជំងឺ​ស្បែ​ករបក​ក្រហម​
​    ​នេះ​គឺជា​បញ្ហា​ស្បែក​ទូទៅ​សម្រាប់​អ្នក​ចូលចិត្ត​ជក់បារី​។ សំបកចេក​អាចជួយ​លោកអ្នក​កម្ចាត់​បញ្ហា​ស្បែក​ប្រភេទ​នេះ​បាន​តាមរយៈ​ការ​ត្រដុស​សំបកចេក​នៅលើ​តំបន់​ប៉ះពាល់​។ វា​នឹង​ជួយ​ព្យាបាល​តំបន់​នោះ​ជាមួយនឹង​ប្រសិទ្ធភាព​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​។

​    ​៦. សម្អាត​របស់​ប្រើប្រាស់​
​    ​សំបកចេក​មិន​ត្រឹមតែ​សម្រាប់​សម្អាត​រាងកាយ​ម​នុស្ស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្រាប់​ស​ម្អា​ត់របស់​ប្រើប្រាស់​ក្នុងផ្ទះ​ថែមទៀត​។ គ្រាន់តែ​បក​យក​សំបកចេក​យកមក​ដុសខាត់​លើ​ស្បែកជើង អាវ​ស្បែក សា​ឡុង​ស្បែក និង​ប្រាក់ វា​នឹង​ភ្លឺរលោង​ចែង​ចាំ​ជាក់​ជាមិនខាន​។

​    ​៧. បំបាត់​ការឈឺចាប់​
​    ​ពេលធ្វើការ​ពេញ​មួយថ្ងៃ មនុស្ស​តែងតែមាន​ការឈឺ​ចុកចាប់​សព្វ​រាងកាយ និង​មានការ​នឿយហត់​អស់កម្លាំង​។ យើង​មកដល់​ផ្ទះ​ទាំង​រាងកាយ​ឈឺ​ចុកចាប់ ហើយ​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​គ្រប់ពេល​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​។ យក​សំបកចេក​ទៅ​បិត​លើ​កន្លែង​ឈឺ ចុក រោយ ហើយ​ទុកចោល​ប្រហែល ២០ នាទី ការឈឺចាប់​ទាំងឡាយ​នឹង​បាត់​ទៅវិញ​អស់​មួយ​រំពេច​៕

 

adverise with khmeread
ប្រភព៖ Viral4Real

អ្នកនឹងចូលចិត្ត

មតិយោបល់