adverise with khmeread Ar 160309696

ប្រទេស​កាតា​លុប​ការប្រគុំ​តន្ដ្រី Bollywood ដែលមាន​ការចូលរួម​ពី​អតីត​តួ​សិច​នាង Sunny Leone

    ​ប្រទេស​កាតា​បាន​លុបចោល​ការប្រគុំ​តន្ដ្រី​របស់ Bollywood ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១១ ខែមីនា​ខាងមុខ​ដោយសារតែ​វត្តមាន​របស់​តួ​សិច​មួយរូប​របស់​ឥណ្ឌា​។ តួ​ស្រី Bollywood នាង Sunny Leone គ្រោង​នឹងចូលរួម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ឈ្មោះថា Asian Town Amphitheatre នៅ​កាតា ហើយ​នាង​បានគ្រោង​នឹង​ក្លាយជា​ការទាក់ទាញ​សំខាន់បំផុត​នៃ​រាត្រី​របស់ Bollywood ផងដែរ​។​

​    ​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កាតា ព្រឹ​តិ្ត​ការណ៍​វប្បធម៌​ឬ​សិល្បៈ​ណាមួយ​ដែល​ត្រូវ​បានផ្ដល់​ការអនុញ្ញាត ទាល់តែ​វា​អនុលោម​តាម​សីលធម៌​សាធារណៈ​នៃ​សង្គម​កាតា​។​

​    ​នៅក្នុង​សារ​មួយ​លើ Facebook កាលពី​ថ្ងៃ​សោ​រ៍ អ្នករៀបចំ​កម្មវិធីរ​បស់ Bollywood បាន​និយាយថា ពួកគេ​បាន​លុបចោល​នូវ​កម្មវិធី​ប្រគុំ​តន្ត្រី​នេះ​ទាំងស្រុង​ហើយ​។

​    ​ក្នុង​សារ​នោះបាន​និយាយថា​៖ "​យើង​សោកស្ដាយ​ដែល​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​លុបចោល​ដោយសារ​ហេតុផល​អកុសល​លើកឡើង​ដោយ​អាជ្ញាធរ​កាតា​។ យើង​សន្យា​នឹង​ថា​នឹង​នាំយក​ត្រឡប់មកវិញ​នូវ​កម្មវិធី​រំភើប​អស្ចារ្យ​ជាងនេះទៅទៀត​មកដល់​លោកអ្នក ដែល​នឹង​នាំ​លោកអ្នក​ទៅ​កម្រិត​ថ្មី​មួយ​នៃ​ពិភព​កម្សាន្ត​"​។​

​    ​នាង Sunny Leone អតីត​ជា​កុន​សិច​និង​តារា​សម្ដែង​ទូរទស្សន៍​ថ្មី​រូបនេះ​បាន​លេចមុខ​សម្ដែង​ក្នុង​រឿង​បែប​រន្ធត់​ស្រើបស្រាល​របស់ Bollywood ចំនួន​ពីរ​រឿង​គឺ Ragini MMS 2 និង Ek Paheli Leela ក្នុង​ឆ្នាំ ២០១៥៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់