ទិកនិចអប់រំកូនទាំង៤យ៉ាង មានប្រសិទ្ធភាព ដោយមិនចាំបាច់ស្រែកគំហ៊ក!

ការធ្វើជាឪពុកម្តាយគេមិនមែនជារឿងងាយស្រួលទេ។ វាអាចងាយស្រួលសម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាជាស្ថានភាពលំបាកខ្លាំងណាស់ ដែលតម្រូវឱ្យមានវិធីសាស្ត្រពិសេស។ ខាងក្រោមនេះជាទិកនិចគន្លឹះ៤យ៉ាង ដែលនឹងជួយលោកអ្នកអប់រំកូនបានល្អប្រសើរ។ 

១. អនុញ្ញាតឱ្យកូនពន្យល់អំពីស្ថានភាព
ឪពុកម្តាយភាគច្រើនសាងកំហុស ដោយវិនិច្ឆ័យជាមុន ដោយមិនបានស៊ើបឱ្យដឹងថាមានរឿងអ្វីកើតឡើងជាមុននោះទេ។ ទុកឱ្យកូនបកស្រាយថាតើមានអ្វីកើតឡើង មុននឹងលោកអ្នកនិយាយឬធ្វើអ្វីមួយ។ 

២. ព្យាយាមមើលដើមចមនៃកំហុសរបស់កូន
ព្យាយាមមើលដើមចមនៃកំហុសរបស់កូនរបស់អ្នក នៅពេលណាដែលពួកគេធ្វើខុស។ វានឹងជួយឱ្យលោកអ្នកយល់ពីមូលហេតុដែលពួកគេប្រព្រឹត្តកំហុស។ 

៣. វិភាគស្ថានការណ៍
នៅពេលណាដែលកូនរបស់អ្នកធ្វើខុស ហើយអ្នកមិនប្រាកដថាត្រូវធ្វើអ្វីចំពោះកូន ត្រូវគិតឱ្យត្រជាក់ៗ មុននឹងដាក់ពិន័យកូន។ ជួនកាល លោកអ្នកគួរបណ្តោយតាមចិត្តកូនសិនចុះ កុំដាក់ពិន័យវា ចៀសវាងមានវិប្បដិសារី។ 

៤. និយាយជាមួយកូន
កុំសម្លុតកូនឱ្យគោរពដោយសារតែការភ័យខ្លាច។ គ្រាន់តែនិយាយដោយស្មោះជាមួយកូន ហើយអ្វីៗនឹងល្អប្រសើរជាក់ជាមិនខាន។ នេះនឹងបង្កើតទំនាក់ទំនងល្អរវាងអ្នកនិងកូន ហើយវាក៏នឹងជួយអ្នកនៅក្នុងស្ថានភាពផ្សេងផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត