យើងតែមានជំនឿថាញាក់ភ្នែកឬរមាស់នេះរមាស់នោះនឹងមានប្រផ្នូលអ្វីមួយកើតឡើងឆាប់ៗ! ចឹងតោះទៅមើលរមាស់ឬញាក់សព្វរាងកាយជាប្រផ្នូលអ្វី

មនុស្សជាច្រើនគិតថា ការញាក់ភ្នែក ឬរមាស់កន្លែងណាមួយ សុទ្ធតែមានអត្ថន័យអាថ៍កំបាំងនៅពីក្រោយវាទាំងអស់។ ជំនឿសាសនា គឺជាផ្នែកសំខាន់មួយនៃវប្បធម៌របស់បុព្វបុរសរបស់យើងនីមួយៗ ហើយកាលពីអតីតកាលគេជឿថា ការញាក់ភ្នែក ហឹងត្រចៀក ឬរមាស់ក្បាលមានអត្ថន័យពិសេស។

ចង់ដឹងថាសកម្មភាពបែបនោះមានអត្ថន័យបែបណា សូមមើលខាងក្រោមនេះ។

* ប្រសិនបើអ្នករមាស់ផ្នែកផ្សេងលើរាងកាយ


១. រមាស់លើក្បាលឥតហេតុផលរាល់ថ្ងៃ - អ្នកនឹងទទួលបានកូនម្នាក់សម្រាប់ប្តីប្រពន្ធថ្មីថ្មោង
២. រមាស់ក - ជាសញ្ញាអ្នកនឹងទទួលបានកាដូ
៣. រមាស់ក្បាលខាងស្ដាំ - អ្នកនឹងវិនិច្ឆ័យនរណាម្នាក់
៤. រមាស់ក្បាលខាងឆ្វេង - អ្នកនឹងអបអរអ្វីមួយក្នុងពេលឆាប់ៗ
៥. រមាស់ថ្ងាស - អ្នកនឹងឮដំណឹងអាក្រក់
៦. រមាស់ត្រចៀកស្ដាំ - អ្នកនឹងឮដំណឹងល្អ
៧. រមាស់ត្រចៀកឆ្វេង - អ្នកនឹងឮដំណឹងអាក្រក់
៨. រមាស់ដៃស្ដាំ - អ្នកនឹងឱ្យលុយគេ ឬលុយចេញពីហោប៉ៅ
៩. រមាស់ដៃឆ្វេង - លុយចូល
១០. រមាស់ផ្ជិត - អ្នកនឹងទទួលបានកាដូ
១១. រមាស់ក្បាលជង្គង់ឆ្វេង - រកឃើញទ្រព្យសម្បត្តិក្នុងផ្ទះ
១២. រមាស់ក្បាលជង្គង់ស្ដាំ - រឿងមិនល្អអាចនឹងកើតឡើងចំពោះអ្នក
១៣. រមាស់កែងជើងស្ដាំ - អ្នកនឹងទទួលបានដំណឹងល្អ
១៤. រមាស់កែងជើងឆ្វេង - នរណាម្នាក់ត្អូញត្អែរដាក់អ្នក
១៥. រមាស់ជើងស្ដាំ - អ្នកនឹងបានធ្វើដំណើរកម្សាន្ត
១៦. រមាស់ជើងឆ្វេង - ទ្រព្យកំពុងរង់ចាំអ្នក។

* ផ្នែករាងកាយណាមួយញាក់ ឬកន្ត្រាក់


១. ញាក់ត្រង់ចំណុចចន្លោះភ្នែក - អ្នកនឹងបានធ្វើដំណើរកម្សាន្ត
២. ញាក់ត្រចៀកស្ដាំ - មានជម្លោះ
៣. ញាក់ត្រចៀកឆ្វេង - ទទួលបានដំណឹងល្អ
៤. ញាក់ចិញ្ចើមភ្នែកស្ដាំ - ក្មេងៗ ឬកូនរបស់អ្នកកម្រោលចូល
៥. ញាក់ចិញ្ចើមភ្នែកឆ្វេង - សំណាងល្អ និងភាពរុងរឿង
៦. ញាក់ចិញ្ចើមភ្នែកសងខាង - អ្នកអាចនឹងរំពឹងថា មានកម្មវិធីរីករាយមួយ
៧. ញាក់ភ្នែកស្ដាំ - ការបន់ស្រន់ក្លាយជាការពិត
៨. ញាក់ភ្នែកឆ្វេង - មានអ្នកគោរពអ្នក
៩. ញាក់បបូរមាត់លើ - អ្នកនឹងមានភ្ញៀវត្រូវទទួលឆាប់ៗ
១០. ញាក់បបូរមាត់ក្រោម - អ្នកនឹងបង្ហាញភាពត្រឹមត្រូវលើអ្វីមួយ
១១. ញាក់បបូរមាត់ទាំងពីរ - អ្នកនឹងបានថើបនរណាម្នាក់
១២. ញាក់ស្មាស្ដាំ - អ្នកនឹងមានសុខភាពល្អ
១៣. ញាក់ស្មាឆ្វេង - ភាពសោកសៅរង់ចាំអ្នក
១៤. ញាក់កែងដៃស្ដាំ - មានដំណឹងល្អពីក្រុមហ៊ុន

* ឮសូរសំឡេង ឬហឹងត្រចៀក


១. ត្រចៀកស្ដាំ - ដំណឹងល្អ
២. ត្រចៀកឆ្វេង - ដំណឹងអាក្រក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត