អ្នកវិទ្យាសាស្ត្រចិនក្លូនកូនស្វាកែហ្សែនបាន៥ក្បាលលើកដំបូងបង្អស់លើលោក

អ្នកវិទ្យាសាស្ដ្របានទទួលជោគជ័យក្នុងការក្លូនកូនស្វាកែហ្សែន៥ក្បាលជាលើកដំបូងបង្អស់លើពិភពលោក។

ដោយប្រើបច្ចេកទេសដូចគ្នា ដែលផលិតកោសិកាចេញពីចៀមញី អ្នកវិទ្យាសាស្ត្រចិនបានសរសើរការអភិវឌ្ឍនេះថាជារបកគំហើញដ៏សំខាន់មួយ។

ពួកគេនិយាយថា វានឹងមានន័យថាសត្វស្វា ដែលរស់នៅតិចតួចត្រូវបានប្រើនៅក្នុងពិសោធន៍មន្ទីរពិសោធន៍នៅជុំវិញពិភពលោក ហើយអាចផ្តល់នូវការយល់ដឹងថ្មីៗទៅនឹងជំងឺសម្លាប់មនុស្សដូចជា ជំងឺមហារីកជាដើម។

សត្វស្វាដែលក្លូនបានទាំងនោះបានកើតនៅវិទ្យាស្ថាន Neuroscience នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនក្នុងទីក្រុងសៀងហៃ។

កោសិកាបានមកពីសត្វស្វាមួយក្បាលត្រូវបានយកមកក្លូនស្វាប្រាំក្បាលនេះឡើង ដោយប្រើវិធីសាស្ដ្រ Somatic Cell Nuclear Transfer។

គួររំលឹកផងដែរថា វិធីសាស្ដ្រដូចគ្នានេះដែរ ដែលឆ្នាំមុនត្រូវបានប្រើលើសត្វស្វាឈ្មោះ Zhong Zhong និង Hua Hua ដែលជាសត្វស្វាក្លូនដំបូងគេ និងសត្វចៀមក្នុងឆ្នាំ ១៩៩៦។

ក្រុមអ្នកវិទ្យាសាស្ត្រចិនបាននិយាយថាភាពជឿនលឿនដែលត្រូវបានរាយការណ៍តាមប្រព័ន្ធអ៊ីនធឺណេតដោយទស្សនាវដ្តី National Science Review បានបង្ហាញថា ពូជស្វាកែហ្សែនជាមួយនឹងសាវតារពន្ធុឯកសណ្ឋាន នឹងមានសម្រាប់ការស្រាវជ្រាវផ្នែកជីវវេជ្ជសាស្ត្រនាពេលឆាប់ៗនេះ៕


 

adverise with khmeread