អតីតខ្សែប្រយុទ្ធ Man Utd និង Man City កីឡាករ Carlos Tevez កំពុងតែគំរាមចាកចេញពីក្រុមកុមារភាពរបស់ខ្លួនគឺក្រុម Boca Juniors ជុំវិញបញ្ហាថ្ងៃឈប់សម្រាក។
ខ្សែប្រយុទ្ធ Tevez អះអាងថា រូបគាត់ពិតជាហត់ខ្លាំងណាស់ ហើយអ្នកប្រឹក្សារបស់គាត់ម្នាក់បានព្រមានថា គាត់អាចនឹងចាកចេញពី Boca នៅរដូវក្តៅខាងមុខដើម្បីទៅកើបលុយដ៏ច្រើនសន្ធឹកសន្ធាប់នៅប្រទេសចិន។
លោក Adrian Ruocco បាននិយាយថា "Carlos នៅសល់ពេលពីរទៅបីឆ្នាំទៀតនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គាត់ហើយគាត់អាចទៅប្រទេសចិនឬក៏អារ៉ាប៊ីសាអូឌីត"៕
