ឆក់កាបូបានសម្រេច២លើកត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រាវជ្រាវចាប់ខ្លួន២នាក់

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់នៅថ្ងៃទី២៥មករាឆ្នាំ២០១៩​ បន្ទាប់ពីបានធ្វើសកម្មភាព នៅចំណុចផ្ទះលេខ ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ ​ ក្នុងករណីឆក់កាបូបស្ពាយ២ករណីកន្លងមក។ 

​ប៉ូលិសនិយាយថា​ ករណីទី១ -អំពើឆក់កាបូបស្ពាយ ពណ៌ទឹកប៊ិច ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៨យប់។ 

​ជនរងគ្រោះឈ្មោះ សុខ ឡេង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ  ស្នាក់នៅផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ សម្ភារៈបាត់បង់​ កាបូបស្ពាយ ពណ៌ ទឹកប៊ិច ចំនួន ០១​, ប្រាក់ដុល្លារ និងប្រាក់រៀលប្រហែល ៥,០០០ ដុល្លារអាមេរិក, ខ្សែកផ្លាកទិនទម្ងន់ មួយជី មានបន្តោងគុជចំនួន ០១​, ទូរស័ព្ទដៃម៉ាក OPPO F៥ ចំនួន ០១ គ្រឿង , អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹក, លិខិតឆ្លងដែនមួយក្បាល និងសៀវភៅធនាគារ ចំនួន ០៣ ក្បាល​។ 

​ករណីទី២- អំពើឆក់កាបូបស្ពាយ នៅចំណុចមុខផ្សារស៊ុបភើស្ទ័រ ផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង៣និង ២៣នាទីរសៀល។ 

​ជនរងគ្រោះឈ្មោះ ស្រ៊ាន ទីណែត ភេទ​ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះស្នាក់នៅផ្ទះលេខ ១៦E០ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។ សម្ភារៈបាត់បង់​ កាបូបស្ពាយ ចំនួន ០១,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១,បណ្ណបើកបររថយន្តឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១,ទូរសព្ទ័ដៃម៉ាកសាំសុង ស៊ីមកាតលេខ ០៨៩ ២៧១ ០៧៩ , ០៩៦ ៧ ៣២២ ៥៨៩និងប្រាក់ដុល្លារ ចំនួន ៨០០ដុល្លារអាមេរិក។ 

​ប៉ូលិសបន្តថា ជនសង្ស័យ១-ឈ្មោះ សេង សុខលាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ​ ស្នាក់នៅផ្ទះជួលបន្ទប់លេខ ៨ ផ្លូវ បេតុង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និង២-ឈ្មោះ ផាន់ សារុន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

​វត្ថុតាងនិងភស្តុតាងចាប់យកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥០២៩៩០៨ ពាក់ស្លាកលេខ ភ្នំពេញ ១HJ-៨២៧៨ (មធ្យោបាយជិះធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ផាន់ សារុន),ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ ផ្កាឈូក ចំនួន ០១ គ្រឿង (របស់ជនរងគ្រោះចាប់យកពីឈ្មោះ ផាន់ សារុន ),ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីឡេត ពណ៌សលាយក្រហម លេខតួ ៤២៤៧៤១ -លេខម៉ាស៊ីន ៤២៤៨២៥ ពាក់ស្លាកលេខ ភ្នំពេញ ១HI-១៣៩៨ ចាប់យកពីឈ្មោះសេង សុខលាង។    
 
​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab