adverise with khmeread 1

បិសាច​ក្រហម​ត្រៀម​បំបាក់​កាំភ្លើង​ធំ​ម្តងទៀត​ក្នុងការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​ឡើង​ជើង​របស់ Dortmund

​ក្រុម Manchester United បាន​ឈាន​ជើង​ជិត​ដល់​គោលដៅ​របស់ខ្លួន​ក្នុង​ការតាមប្រមាញ់​កីឡាករ Pierre-Emerick Aubameyang ពី​ក្លឹប Borussia Dortmund នៅ​រដូវក្តៅ​ខាងមុខ ខណៈ​ពួកគេ​កំពុង​ជំរុញ​គម្រោង​អភិវឌ្ឍ​ក្លឹប​ដោយ​មិន​គិតពី​វាសនា​គ្រូបង្វឹក​ថា​ជា​នរណា​នៅ​រដូវ​កាល​ក្រោយ​នោះឡើយ​។​

Arsenal បាន​ងាក​មក​ការប្រកួតប្រជែង​នេះ​ប៉ុន្តែ​មិនត្រូវ​បាន​រំពឹងថា​នឹង​ហ៊ាន​ឲ្យ​តម្លៃ ៧០ លាន​ផោន​នោះទេ​សម្រាប់​ខ្សែប្រយុទ្ធ​របស់ Dortmund រូបនេះ ខណៈ Man Utd អាច​នឹង​ដំឡើងថ្លៃ​ជាង​នេះ​ដើម្បី​យក Aubameyang​។​

​បើទោះជា​ខ្សែប្រយុទ្ធ​កើត​នៅ​ប្រទេស​បារាំង​ដើមកំណើត​ហ្គា​បុ​ង​រូបនេះ នៅមាន​កុងត្រា​ជាមួយ Dortmund រហូតដល់​ឆ្នាំ ២០២០ ក៏ដោយ ក៏​គេ​នៅតែ​ជឿថា​គាត់​អាច​ចាក​ចេញទៅ​បិសាច​ក្រហម​នៅ​ចុងរដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Dailymail

មតិយោបល់