ហ្វេសប៊ុកគ្រោងដាក់បញ្ចូលកម្មវិធីផ្ញើសារនៅលើ Instagram, WhatsApp និង Facebook Messenger ។
ខណៈដែលបច្ចុប្បន្នកម្មវិធីទាំងបីនេះ ស្ថិតនៅតែជាកម្មវិធីឯករាជ្យនៅឡើយ នៅកម្រិតស៊ីជម្រៅមួយ កម្មវិធីទាំងនោះនឹងរួមបញ្ចូលគ្នា ដូច្នេះការផ្ញើសារអាចផ្ញើឆ្លងកាត់គ្នាទៅវិញទៅមកបាន។
ហ្វេសប៊ុកបានប្រាប់ទៅកាន់វេបសាយ BBC ថា វាកំពុងចាប់ផ្ដើមនៅក្នុង "ដំណើរការដ៏វែងឆ្ងាយមួយ"។
គម្រោងនេះត្រូវបានរាយការណ៍ដំបូងនៅលើកាសែត New York Times ហើយត្រូវគេជឿថាជាគម្រោងឯកជនមួយរបស់ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg។
នៅពេលកម្មវិធីរួចរាល់ ការរួមបញ្ចូលគ្នាមានន័យថា អ្នកប្រើហ្វេសប៊ុកអាចទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយនឹងនរណាម្នាក់ ដែលប្រើកម្មវិធី WhatsApp បាន៕
