adverise with khmeread 1

តារា​វ័យក្មេង​របស់ Man City ម្នាក់​ស្រក់​ទឹកភ្នែក​បន្ទាប់ពី​ចោរលួច​ស្បែកជើង​របស់គាត់​

​កីឡាករ Brandon Barker បាន​តក់ស្លុត​យ៉ាងខ្លាំង​បន្ទាប់ពី​ក្រុមចោរ​បាន​លួច​ចូល​ផ្ទះ​របស់គាត់​និង​បាន​ប្រមូលយក​បណ្តុំ​ស្បែកជើង​ដែលមាន​តម្លៃ​សរុប ២០.០០០ ម៉ឺន​ផោន​របស់គាត់​កាលពី​ថ្ងៃអាទិត្យ​។​

​តារា​វ័យ ១៩ ឆ្នាំ​រូបនេះ ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ជម្រើស​ដំបូង​របស់​ក្លឹប បាន​បាត់​ស្បែកជើង​ម៉ាក Christian Louboutin ចំនួន ១០ គូ ដែល​មួយគូៗ​មានតម្លៃ ២០០០ ផោន​។​

​ប៉ុន្តែ​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន The Sun ថា ការបាត់បង់​នេះ បានធ្វើ​ឲ្យ​កីឡាករ​ដែល​ចូលចិត្ត​លេងខ្លួន​ម្នាក់នេះ​ស្រក់​ទឹកភ្នែក​។​

​ប្រភព​ដដែល​បាន​និយាយថា "Brandon ចូលចិត្ត​តុបតែង​ខ្លួន​និង​តែងតែ​ធ្វើ​ឲ្យ​ខ្លួនគេ​មើលទៅ​ស្អាត​ដាច់​គេ​ទៀតផង​។ គាត់​បាន​ប្រមូល​ស្បែកជើង Louboutin អស់​រយៈពេល​យ៉ាងយូរ​និង​មួយគូៗ​អាចមាន​តម្លៃ ២០០០ ផោន​"​។​

Barker ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​ឆ្នើម​វ័យក្មេង​ម្នាក់​នៅក្នុង​ក្រុម ប៉ុន្តែ​គេ​ជឿថា កីឡាករ​រូបនេះ​អាច​រកបាន​ប្រាក់​ត្រឹមតែ ១០.០០០ ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់