បុរសវ័យក្មេងឆ្ងល់ថាលោកតាម្នាក់នោះធ្វើម៉េចបានក្លាយជាអ្នកមាន គាត់រៀបរាប់ទិកនិករកស៊ីញាក់សាច់មួយដល់អ្នកកំលោះនោះ!

សំណើច៖ បុរសវ័យក្មេងម្នាក់បានសួរបុរសចំណាស់ម្នាក់ថាធ្វើម៉េចបានគាត់ក្លាយជាអ្នកមាន។ បុរសចំណាស់នោះដាក់ដៃក្នុងហោប៉ៅអាវថ្លៃកប់ស៊េរីរបស់គាត់ រួចនិយាយថា "រឿងគឺវាអ៊ីចេះ។ កាលឆ្នាំ ១៩៣២ គឺកើតមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ខ្ញុំសល់តែមួយសេនគត់នៅក្នុងហោប៉ៅ"។

"ខ្ញុំបានវិនិយោគលុយមួយសេនលើប៉ោមមួយផ្លែ។ ខ្ញុំបានយកក្រណាត់ជូតប៉ោមឡើងរលោង ហើយយកទៅលក់បាន១០សេន"។

"នៅព្រឹកស្អែក ខ្ញុំបានវិនិយោគលុយ១០សេនលើប៉ោមពីរផ្លែទៀត។ ខ្ញុំបានចំណាយពេលពេញមួយថ្ងៃជូតប៉ោមឡើងរលោង រួចលក់វានៅម៉ោង៥ល្ងាចក្នុងតម្លៃ ២០សេន។ ខ្ញុំបន្តប្រព័ន្ធនេះរយៈពេល១ខែ ដោយនៅចុងខែខ្ញុំអាចរកបាន ៩,៨០ ដុល្លារ"។ 

បុរសចំណាស់នេះបន្តថា "បន្ទាប់ពីនោះមក ខ្ញុំបានវិនិយោគ៩,៨ដុល្លារទៅលើថ្លៃជួលតូបតូចមួយនៅផ្សារ ដូច្នេះខ្ញុំអាចជូតប៉ោមឱ្យរលោងរួចតាំងលក់ប៉ោមយ៉ាងច្រើននៅផ្សារ។ ខ្ញុំចាប់ផ្តើមរកបាន៥០ដុល្លារក្នុងមួយខែចាប់ពីពេលនោះមក"។ 

"បន្ទាប់មក ស្រាប់តែឪពុកជាមហាសេដ្ឋីរបស់ប្រពន្ធខ្ញុំលាចាកលោកទៅ ហើយបន្សល់ទុកមរតកឱ្យពួកយើង ២០០ លានដុល្លារ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត