adverise with khmeread 1

ក្រុម​អ្នកគាំទ្រ​ក្លឹប Leicester នៅ​ប្រទេស​ថៃ​កើន​ឡើងជា​លំដាប់​បន្ទាប់ពី​វ៉ា​ដាច់​ប្រាំ​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ​

​ការអភិវឌ្ឍ​របស់​ក្រុម​កញ្ជ្រោង Leicester ពី​បាត​តារាង​មក​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League បានធ្វើ​ឲ្យ​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង​ពី​សំណាក់​អ្នក​សេ្ន​ហា​វិស័យ​កីឡាបាល់ ទាត់​ជុំវិញ​ពិភពលោក ពិសេស​នៅ​ប្រទេស​ថៃ​តែម្តង​។​

​ម្ចាស់​ក្លឹប​កំពូល​តារាង​នៅ​អង់គ្លេស​មួយ​នេះ​គឺ​សេដ្ឋី​ពាន់​លាន​ជនជាតិ​ថៃ​លោក Vichai Srivaddhanaprabha ដែល​កំពុងតែ​បង្កើន​ប្រជាប្រិយភាព​របស់​ក្រុម​គាត់​នៅ​តំបន់​អាស៊ី​យ៉ាងខ្លាំង​ក្លា​។​

​កូនក្រុម​របស់លោក Claudio Ranieri បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយ​វ៉ា​ដាច់​ក្រុម​លេខ​ពីរ​ក្នុង​តារាង​ដល់​ទៅ​ប្រាំ​ពិន្ទុ​បន្ទាប់ពី​ពួកគេ​បាន​បំបាក់ Watford ក្រៅ​ផ្ទះ​ក្នុង​លទ្ធផល ១-០ ដែល​ធ្វើបាន​ដោយ​កីឡាករ Riyad Mahrez​។​

​ទំព័រ Thai Leicester City fans នៅលើ​បណ្តាញ​សង្គម Facebook បាន​កើនឡើង​ចំនួន​អ្នក Like ដល់​ទៅ ៤៤៥.០០០ នាក់​ហើយ ដែល​នេះ​ជា​មូលដ្ឋាន​ក្រុម​អ្នកគាំទ្រ​ថ្មី ហើយ​វា​ក៏​ចំណេញ​ដល់​ក្លឹប​ក្នុង​ការលក់​ឈុត​របស់​ក្រុម​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់