adverise with khmeread 1

Conor McGregor ចាញ់ Nate Diaz យ៉ាង​អាម៉ាស់​នៅក្នុង​កម្មវិធី UFC 196

​កីឡាករ​ក្បាច់គុណ​ចម្រុះ McGregor និង Diaz បានបង្ហាញ​ខ្លួន​ក្នុង​សង្គ្រាម​ដ៏​អស្ចារ្យ​កាលពី​យប់​ថ្ងៃអាទិត្យ​ខណៈ​ពួកគេ​ប្រយុទ្ធ​គ្នា​ជិត​ពីរ​ទឹក​នៅ​សង្វៀន MGM Grand Garden Arena​។​

​ហើយ​អ្វីដែល​អាម៉ាស់​បំផុត​នៅក្នុង​ប្រវត្តិ​របស់ UFC នោះ​គឺ កីឡាករ McGregor ត្រូវបាន​បង្ខំ​ឲ្យ​ចុះចាញ់​ដោយសារ​ការចាប់​ក្លេ​រក​ពី​ក្រោយខ្នង​ពី​សំណាក់​កីឡាករ Diaz នៅ​ចុង​ទឹក​ទី​ពីរ​។ ក្រោយ​ការប្រកួត​ត្រូវបាន​បញ្ចប់ កីឡាករ Diaz បាន​និយាយ​ភ្លាមៗ​ថា "​អញ​មិន​ភ្ញាក់ផ្អើល​ទេ អា​**​ម្រា​យ​"​។

​រីឯ​កីឡាករ McGregor បាន​ខកចិត្ត​យ៉ាងខ្លាំង​ប៉ុន្តែ​បាន​គោរព​ចំពោះ Diaz បន្ទាប់ពី​ការប្រយុទ្ធ​នោះ ដោយ​និយាយថា "​រឿង​ទាំងនេះ​កើតឡើង​ហើយៗ​ខ្ញុំ​នឹង​រៀនសូត្រ​ពី​វា​។ ខ្ញុំ​នឹង​ប្រឈមមុខ​ចំពោះ​រឿង​ទាំងនេះ​ក្នុងនាម​ជាម​នុស្ស​ប្រុស​និង​ជា​ជើងឯក​"​។​

​កាលពី​ម្សិលមិញ​នេះដែរ កីឡាការិនី Miesha Tate ក៏បាន​បំបាក់​នាង Holly Holm យ៉ាង​ចាស់ដៃ​ផងដែរ​នៅ​នាទីចុងក្រោយ​ដើម្បី​គ្រង​តំណែង​ជើងឯក UFC ផងដែរ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់