1

ថា​ម៉េច​? Chelsea ចង់បាន Lukaku មកវិញ​?

​ក្រុម​តោ​ខៀវ Chelsea នឹងចូលរួម​សមរភូមិ​ដើម្បី​នាំ​ខ្សែប្រយុទ្ធ Everton គឺ​កីឡាករ Romelu Lukaku មក​ទ្រនំ​ចាស់​វិញ​នៅ​រដូវក្តៅ​ខាងមុខ​។​

​តារា​សញ្ជាតិ​ប៊ែ​ល​ហ្សិ​កវ័យ ២២ ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​ទឹកដី Stamford Bridge កាលពី​ពីរ​ឆ្នាំមុន ប៉ុន្តែ​ត្រូវបាន​ស្ថិតក្នុង​បញ្ជី​ទិញដូរ​កីឡាករ​របស់ Chelsea បន្ទាប់ពី​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ​លេង​មិនសូវ​បានល្អ​ក្នុង​រដូវ​កាល​នេះ​។​

​ម្ចាស់​ក្លឹប​លោក Roman Abramovich នៅតែ​ជា​ប្រិយមិត្ត​ម្នាក់​របស់​កីឡាករ​រូបនេះ ប៉ុន្តែ​ពួកគេ​ត្រូវ​ចាយលុយ​ទ្វេដង គឺ ២៨ លាន​ផោន​គុណ​នឹង​ពីរ​ដើម្បី​បាន​រូបគេ​មកវិញ​។ នាយក​បច្ចេកទេស​ក្លឹប​លោក Michael Emenalo ក៏​កំពុង​សំឡឹងមើល​កីឡាករ​ម្នាក់នេះ​យ៉ាង​ហ្មត់ចត់​ផងដែរ​បន្ទាប់ពី​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញពី​ក្រុម​៕

ប្រភព៖ The Sun

មតិយោបល់