adverise with khmeread 1

Costa រំពឹង​វិលត្រឡប់​មួយ​ជួយ Chelsea ក្នុងជំនួប​ជាមួយ PSG បន្ទាប់ពី​អវត្តមាន​កាលពី​សប្តាហ៍​មុន​

​កីឡាករ Diego Costa ត្រូវបាន​បង្ខំ​ឲ្យ​នៅក្រៅ​ការប្រកួត​ក្នុងជំនួប ១-១ ជាមួយ Stoke កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី​រងរបួស​សាច់ដុំ​ស្មា​ប៉ុន្តែ​ត្រូវបាន​រំពឹងទុក​ថា នឹង​អាច​ចូលរួម​ការប្រកួត​ជើង​ទី​ពីរ​នៃ​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម Paris Saint-Germain នៅ​ថ្ងៃ​ពុធ​នេះ​។​

​របួស​នេះ​កើតឡើង​បន្ទាប់ពី​លោក Guus Hiddink បាន​ទទួលស្គាល់ថា គាត់​មិនអាច​ផ្តល់ឱកាស​ឲ្យ Costa ដើម្បី​សម្រាក​នោះទេ ព្រោះ​វា​ពិតជា​ពិបាក​ក្នុងការ​បញ្ឈប់​រូបគេ​ណាស់​។​

​អ្នក​ជំនួស Costa កាលពី​ថ្ងៃ​សៅរ៍​គឺ​កីឡាករ Bertrand Traore បា​នរក​គ្រាប់​បាល់​មួយ​គ្រាប់​នៅ​នាទី​ទី ៣៩ ប៉ុន្តែ Chelsea មិនអាច​យក​បី​ពិន្ទុ​បានទេ​ខណៈ​កីឡាករ Mame Biram Diouf បាន​តាម​ស្មើ​ធ្វើ​ឲ្យ​ក្ដីសង្ឃឹម​ឡើងទៅ​កំពូល​ទាំង​បួន​ស្ថិតក្នុង​មន្ទិលសង្ស័យ​នៅឡើយ​។​

​បើទោះជា​ការលេង​របស់ Traore មាន​ភាពលេច​ធ្លោ​នៅ​ទឹកដី Stamford Bridge កន្លងទៅ​ក៏ដោយ ក៏​លោក Hiddink នៅតែ​សង្ឃឹមថា នឹងមាន Costa ទាន់ពេលវេលា​ក្នុងការ​ប្រកួត​ស៊ីសាច់ហុតឈាម​ជើង​ទី​ពីរ​ជាមួយ PSG នាពេល​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ Dailymail

មតិយោបល់