និស្សិតម្នាក់ពុលស្លាប់ បន្ទាប់ពីកម្តៅមីប៉ាស្តាដែលសល់លើតុតាំងពី៥ថ្ងៃមុន

និស្សិតម្នាក់បានស្លាប់ បន្ទាប់ពីបរិភោគមីប៉ាស្តាដែលគាត់បានទុកចោលនៅលើតុរបស់គាត់អស់រយៈពេល ៥ ថ្ងៃ។

បុរសអាយុ ២០ ឆ្នាំមកពីទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិករូបនេះបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីញ៉ាំចំណីប៉ាស្តានៅសល់តាំងពី ៥ ថ្ងៃមុន ហើយត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពក្តៅ។

បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា AJ បានក្លាយទៅជាមនុស្សដែលមានជំងឺយ៉ាងធ្ងន់ធ្ងរ ហើយក៏បានសម្ងំដេក។

នៅព្រឹកបន្ទាប់ គាត់ត្រូវបានរកឃើញស្លាប់នៅលើគ្រែដោយឪពុកម្តាយដ៏រន្ធត់ចិត្តរបស់គាត់។

គាត់បានកំដៅមីប៉ាស្តានៅក្នុងម៉ាស៊ីនមីក្រូវ៉េវ មុនពេលចេញទៅលេងកីឡា។

គាត់បានវិលត្រឡប់មកផ្ទះវិញកន្លះម៉ោងក្រោយមក ក៏មានអាការៈឈឺក្បាល ឈឺពោះ និងចង់ក្អួត។

គាត់មានអាការៈបែបនេះអស់រយៈពេលជាច្រើនម៉ោង ហើយបានទៅបន្ទប់ទឹកតែពីរដងប៉ុណ្ណោះ មុនពេលទៅសម្ងំគេងនៅពាក់កណ្ដាលអាធ្រាត្រ។

សាកសពរបស់បុរសនេះត្រូវបានគេរកឃើញថាមានរយៈពេល ១១ ម៉ោងក្រោយ ដោយឪពុកម្តាយដ៏ព្រួយបារម្ភ នៅពេលគាត់មិនបានក្រោកទៅមហាវិទ្យាល័យ។

ការធ្វើកោសល្យវិច័យបានបង្ហាញថា គាត់បានស្លាប់ភ្លាមៗដោយសារការពុលអាហារ ដែលបណ្តាលមកពីបាក់តេរីហៅថា Bacillus Cereus ។

Bacillus Cereus គឺជាពពួកបាក់តេរីដែលបង្កើតជាជាតិពុល បណ្តាលឱ្យក្អួត និងរាគរហូតដល់ស្លាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត