adverise with khmeread Blank

ប្តីជនជាតិព្នងយកដងកាំបិតបុក ចំពោះប្រពន្ធមានផ្ទៃពោះ៦ខែ

     មណ្ឌលគិរី ៖ មានករណីបុរសជាប្តីជាជនជាតិព្នង បានប្រើអំពើហិង្សាលើប្រពន្ធដោយដងកាំបិតបុកចំពោះប្រពន្ធមានពរពោះ៦ខែបណ្តាលឲ្យរបួសធ្ងន់ប៉ះពាល់ដល់កូនក្នុងផ្ទៃ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅមន្ទីរពេទ្យជួយ សង្គ្រោះ រីឯប្តីចិត្តអប្រិយបានរត់គេចខ្លួនបាត់។
    អំពើហិង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី ១១ធ្នូឆ្នាំ២០១៥ នៅចំណុចភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
     ប៉ូលិសស្រុកកែវសីមាបានឲ្យដឹងថា បុរសជាប្ដីឈ្មោះ ណាក់ ប្រុស អាយុ ជាង៣០ឆ្នាំ ជនជាតិព្នង  ទីលំនៅភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា មណ្ឌលគិរីបានយកដងកាំបិតបុកត្រង់ពោះប្រពន្ធឈ្មោះ វី ស្រី ៣០ឆ្នាំ ជនជាតិ ខ្មែរ មានផ្ទៃពោះ៦ខែបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ហើយសមត្ថកិច្ចបានជួយដឹកជញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ រីឯប្ដីបានរត់គេចខ្លួន ត្រូវបានកម្លាំងប៉ូលិសកំពុងស្វែងរកចាប់តាមនីតិវិធី ៕

adverise with khmeread

មតិយោបល់