1

១០០% ក្រុម​អ្នកមាន​បុណ្យ​នឹង​លើក​ពាន La Liga

​ដំណើរ​មិនទាន់​ចាញ់​ចំនួន ៣៦ ប្រកួត​របស់​ក្រុម Barcelona កំពុង​បន្តទៀត បន្ទាប់ពី​ពួកគេ​បាន​បំបាក់ Eibar នៅក្រៅ​ផ្ទះ​ដល់​ទៅ ៤-០ កាលពី​យប់​ថ្ងៃអាទិត្យ​នៅ​ទឹកដី Estadio Ipurua​។​

​កំពូល​ខ្សែប្រយុទ្ធ Lionel Messi ធ្វើបាន​ពីរ​គ្រាប់​ម្នាក់ឯង​ខណៈ​កីឡាករ Munir និង Luis Suárez បន្ថែម​ម្នាក់​មួយគ្រា​ប់​ទៀត ធ្វើ​ឲ្យ​ក្រុម​កាតា​ឡាន​មួយ​នេះ​ទទួលបាន​បី​ពិន្ទុ​ផុយៗ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុម​អ្នកមាន​បុណ្យ Barcelona នឹង​ទទួល​ស្វាគមន៍​ក្រុម Getafe នៅ​សប្តាហ៍​នេះ​និង​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ក្របខ័ណ្ឌ Champions League ជើង​ទី​ពីរ​នៅ​សប្តាហ៍​ក្រោយ​៕

 

ប្រភព៖ Marca

មតិយោបល់