ជនបរទេសម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារណាណាសង្ស័យគាំងបេះដូង

ភ្នំពេញ​ ៖ ជនរបទេសម្នាក់បានដេកស្លាប់ក្នុងសណ្ឋាគារណាណាសង្ស័យគាំងបេះដូង នៅជាន់ទី៣មិនដឹងបន្ទប់លេខប៉ុន្មានទេ ដោយសារសមត្ថកិច្ចលាក់បាំងបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃចន្ទ ទី២៨ ខែកមរា ឆ្នាំ២០១៩ស្ថិតនៅ ផ្ទះលេខ១បេ ២បេ និង៤២  ផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ​។


សមត្ថកិច្ចមូលដ្ឋានម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌មានថាជនរងគ្រោះគឺជាជនជាតិអ៊ីតាលីហើយមានលុយជាប់នឹងខ្លួនលុយដុល្លារជាងមួយរយ និងលុយយូរ៉ូប្រាំមួយរយ យូរ៉ូ។

​សមត្ថកិច្ចបន្តទៀតថាមុនពេលកើតហេតុមានខាងសណ្ឋាគារបានរាយការណ៍ មកប្រាប់ថាមានជនជាតិបរទេសម្នាក់ បានដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារណា ណា បានដេកស្លាប់ក្នុងបន្ទប់ជាន់ទី៣។ ពេលមកដល់សណ្ឋាគារភ្លាមៗ គាត់ក៏ទាក់ទងបន្តទៅសមត្ថកិច្ចជំនាញមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយដោយមានការលាក់បាំងមិនឱ្យក្រុមអ្នកសារព័ត៌មានដឹង​។ 


ក្រោយពីធ្វើកោសល្យវិច័យរួចក៏ប្រញាប់បើករថយន្តមកយកសពបុរសជាជនជាតិអ៊ីតាលីនោះមកតាមផ្លូវក្រោយទាំងប្រញាប់ប្រញាល់ដាក់ក្នុងរថយន្តបើកចេញភ្លាមៗតែម្ដង សូម្បីតែឈ្មោះអីនោះក៏មិនប្រាប់ឱ្យដឹងដែរ៕

adverise with khmeread
tiger
Loading ad ...