បណ្ដេញជនជាតិចិនចំនួន ៦៩ នាក់ចេញពីកម្ពុជា ​

ភ្នំពេញ ៖ កម្លាំងប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំបណ្ដេញជនជាតិចិន ចំនួន ៦៩នាក់ ក្នុងនោះមានស្រី ១៦ នាក់ នាថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩​។

​ប៉ូលិសនិយាយថា ការបណ្ដេញជនជាតិចិនខាងលើ មានវត្តមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៥០ នាក់ជាមួយ និង ជើងយន្តហោះពិសេស ចំនួន ២ គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ 

​ប៉ូលិសបន្តថា ជនជាតិចិនទាំង ៦៩នាក់នេះ ត្រូវបានបង្ក្រាបដោយកម្លាំងប៉ូលិសនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិ កាលពីថ្ងៃ ទី២១ ខែមករា ឆ្នាំ ២០១៩ កន្លងទៅ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងករណីឆបោកគំរាមគំហែង ជំរិតទារប្រាក់តាមប្រពន្ធ័អ៊ីនធើណេត (VOIP) ពីប្រទេសចិន៕


 

adverise with khmeread
tiger
Loading ad ...