បុរសម្នាក់បើកម៉ូតូរេពេញផ្លូវត្រូវរថយន្តបុកពេញទំហឹងបាត់បង់ជីវិត

ព្រៃវែង ៖​ សាក្សីនិយាយថា​ បុរសម្នាក់បើកម៉ូតូរេពេញផ្លូវត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យបាត់បង់ជីវិត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១ រសៀល នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 114-115 ស្ថិតនៅភូមិកំចាយមារត្បូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្ត និងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង, អ្នកបើកបររថយន្តឈ្មោះ ណុប នាង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក ម៉ុងហ្គោស្រ៊ី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AP-5130។ 

ចំណែកជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ កែម សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាស៊េរី 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR-0344 បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតុហេតុ។ 

បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូយកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលក្រញូង។ ចំណែកសាកសព​ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនបង្កបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកកំចាយមារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


 

adverise with khmeread
tiger
Loading ad ...