adverise with khmeread 212c815c b7d7 444b a1ed 130c5b674ef1

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​៦​នាក់ ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ៦​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​ការបញ្ជូន ទៅ​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​ករណី លួច ឆក់ ឆបោក និង​ក្លែង​ឯកសារ​សារ​ធារ​ណៈ​នៅ​រសៀល​ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១ -​ឈ្នោះ ប៊ុត ចាន់​វីរៈ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​ឆបោក​ទៅលើ​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​មួយ បណ្តាល​ឲ្យ​ខាតបង់​ទឹកប្រាក់​ចំនួន​២៩៣.៣៦៩ ដុល្លារ​សហរដ្ឋអាមេរិក​។​

    ជនសង្ស័យ​ទី​២-​ឈ្មោះ ហ៊ូ សុធា និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ អឿន មករា ហៅ ញា​ញ់ ត្រូវបាន​អាវុធហត្ថ​ខណ្ឌ ឫស្សីកែវ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ករណី​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ដែល​កំពុង​លក់ដូរ​នៅមុខ​ផ្ទះ ភ្លាមនោះ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌឫស្សីកែវ ដែល​កំពុង​ដេញតាម​ពីក្រោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។​

    ជនសង្ស័យ​ទី​៤-​ឈ្មោះ ស៊ន់ វ័រ និង​ជនសង្ស័យ​ទី​៥​ឈ្មោះ វុ​ធ ម៉ាប់ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​ពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប​កាលពី​យប់​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ ទៅលើ​ជនរងគ្រោះ​ជនជាតិ​ចិន​ពី​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ កំពុង​ដើរ​តាមផ្លូវ​នៅ​ចំណុច​ផ្លូវ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ជិះ​គេចខ្លួន​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅនឹងកន្លែង​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ សារភាពថា ពួកគេ ធ្លាប់ធ្វើ​សកម្មភាព​ឆក់​សិស្ស​នៅ​ម្តុំ​សាលា​ស៊ី​សុ​វ​តិ្ថ ចំនួន​០៤​ដង​មកហើយ ទើបតែ​លើក​ទី​៥​នេះ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន​បាន​។​

    ជនសង្ស័យ​ទី​៦-​ឈ្មោះ ធួន ច័ន្ទ​សំណាង ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោ​រក​ម៉ូតូ​។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ២ ខែ មីនា ឆ្នាំ​២០១៦ ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ  តេ​លា ឃុំ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែល​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​មុខ​បន្ទប់ទឹក ហើយ​ចូល​បត់ជើង ពេលនោះ​ជនសង្ស័យ​បាន​ប្រើ​ដែក​កាច់ក អក្សរ​តេ លួច​ម៉ូតូ​នោះ ជិះ​ចេញ​បាត់​តែ​ម្ត​ដង​។ លុះ​នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ ត្រូវបាន​ក​ម្លាំ​អាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​៕​

adverise with khmeread

មតិយោបល់