យកពូថៅកាប់រយះក្បាល,ជនរងគ្រោះដេកពេទ្យ​ ចំណែកជនដៃដល់ដេកគុក

​កំពង់ស្ពឺ​ ៖​ សងសឹករឿងគំនុំចា​ស់បុរសម្នាក់បាន​យកពូថៅកាប់ជនរងគ្រោះរយះក្បាល នៅ​ពិធីមួយ​ក្នុងភូមិ​ កាលពីថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ២០១៩ វេលា​ម៉ោង៥ និង​១០នាទីល្ងាច​ ហើយជនរងគ្រោះដេកពេទ្យ​ ចំណែកជនដៃដល់ដេកគុក។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ដែល​ប្រព្រឹត្ដបទល្មើសហិង្សា​ដោ​យចេតនា​ឈ្មោះ​ស៊ឹម តុលា​ ភេទប្រុស អាយុ​២​៤ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃ​ ក្មេង ស្រុកភ្នំស្រួ​ច​ បាន​យ​កកូនពូថៅដៃកាប់ទៅលើឈ្មោះ ម៉ម ណាង ភេ​ទ​ប្រុស​ អាយុ​៣០ឆ្នាំ ​រស់នៅភូមិជ័​យថ្មី ឃុំព្រៃ​ក្មេង ស្រុកភ្នំស្រួច មួយពូថៅត្រូវចំក្បាលផ្នែកខា​ងឆ្វេ​ង បណ្តាលឱ្យឈ្មោះ ម៉ម ណា​ង រងរបួសធ្ងន់​ ហើ​យត្រូវបានបងប្អូនក្រុមគ្រួសារ​ ដឹកជនរងគ្រោះទៅព្យាបាលនៅពេទ្យឯក​ជ​នក្នុងភូមិជ័យថ្មី ឃុំព្រៃក្មេង​។ ចំណែក​ជនដៃដល់ត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួនរួមជាមួ​យវត្ថុតាងកូនពូ​ថៅ​ដៃប្រឡាក់ឈាមចំនួនមួយ។ 

ប៉ូលិសបន្តថា​ ​ជនដៃដល់មានគំនុំជាមួយជនរងគ្រោះយូមកហើយ​ នៅពេលមានឱកាសហុច
ឱ្យ​ជនដៃដល់បានជួបជនរងគ្រោះក៏ធ្វើសកម្មភាពសងសឹកយកពូថៅកាប់តែ​ម្ដ​ង​។
 
បច្ចុប្បន្ន​ជំនាញ​ប៉ូលិស​ស្រុក​ភ្នំស្រួច​​ បា​នឃាត់ខ្លួនជនដៃ​ដល់​ ដើម្បី​សាកសួរនិងកសាងសំណុំរឿងបញ្ជូន​ទៅការិយាល័យជំនាញ​ខេត្ត​ ចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread
tiger
Loading ad ...