រថយន្តបែនស្លាកលខ ខ-ម បើកបុកហាយឡែនឌ័របាត់បង់ជីវិត៦នាក់ នៅស្រុក​កំពង់ត្របែក

​ព្រៃវែង​ ៖​ មនុស្ស​ប្រុស​ស្រី ៦នាក់ បាន​បាត់បង់ជីវិត​ភ្លាម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅលើ​ផ្លូវជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ​លេខ៩១-៩២ ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នា​វេលា​ម៉ោង ១០ និង៤៥នាទី​យប់​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩​។

​ប្រភព​បឋមបានឱ្យដឹងថា រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​បរ​ដោយ​លោក ប៉ែន សៅ​សុ​ម៉េ​ត​ធា ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ថ្កូវ​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្របែក បណ្តាល​ឱ្យអ្នក​នៅលើ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បាត់​បង់ជីវិត៦នាក់ (ប្រុស៤នាក់ ស្រី២នាក់)។ ជនរងគ្រោះ​បាត់​បង់ជីវិត​ទាំង៦នាក់​នោះ​រួមមាន ឈ្មោះ ប៉ែន សៅ​សុ​ម៉េ​ត​ធា (ប្រុស), ឈ្មោះ ឃីម គា (ប្រុស), ឈ្មោះ ឌី វណ្ណៈ (ប្រុស), ឈ្មោះ ក្តាម (ប្រុស), ឈ្មោះ មោគ សុភាព (ស្រី), ឈ្មោះ ឡាយ ស្រី​ណិ​ច (ស្រី)។

​ប្រភពបន្តថា​ រថយន្ត​បែនពាក់​ស្លាក​លេខ ខ.ម 4-9457 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ប​ញ្ជ្រា​ស់ទិស​ជាមួយ​រថយន្ត​រងគ្រោះ។ ពេល​ដល់​ចំណុចកើតហេតុ​រថយន្ត​បែន​នេះ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ជនរងគ្រោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-8096 ពេញទំហឹង​ធ្វើ​ឱ្យ​ផ្លោង​ធ្លាក់​ផ្លូវតែម្តង។ 

​ចំណែក​អ្នកបើកបរ​រថយន្ត​បែន​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។ ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្កហេតុ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ៕

adverise with khmeread
tiger
Loading ad ...