អាវុធហត្ថខេត្តព្រៃវែងបានបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការផ្តន្ទាទោស

​ព្រៃវែង​ ៖​ កម្លាំងអាវុធហត្ថខេត្តព្រៃវែងបានបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការនាថ្ងៃទី២៨ មករា ២០១៩​ បន្ទាប់ពី​បានឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ កាលពីថ្ងៃទី២៦ មករាកន្លងទៅ​។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យរួមមាន ១.ឈ្មោះ ឡឹ​ក សា​ម៉ៃ ភេទ​ស្រី អាយុ២០ឆ្នាំ រស់នៅ​ភូមិ​ជំ​ពុះ​ក្អែក ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្តកណ្តាល, ២.ឈ្មោះ ប៊ុន ផេង ភេទ​ប្រុស អាយុ ២០ឆ្នាំ រស់នៅ​ភូមិ​ជំ​ពុះ​ក្អែក ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្តកណ្តាល, ៣.ឈ្មោះ រង់ ចន្ថា ភេទ​ប្រុស អាយុ ២២ឆ្នាំ រស់នៅ​ភូមិ​ក្រ​សាំ​ចារ សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ព្រៃវែង, ៤.ឈ្មោះ ចាន់ ប៊ុន​ធី ភេទ​ប្រុស អាយុ ១៥ឆ្នាំ រស់នៅ​ភូមិ​ក្រ​សាំ​ទង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ និង៥.ឈ្មោះ ស៊ីម ពេ​ត អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​ជៃ​អា​ខោល ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។  

​កម្លាំង​បាន​ចាប់យក​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស ចំនួន ១២កញ្ចប់, ទូរស័ព្ទ​ចំនួន២គ្រឿង និង​ម៉ូតូ​ចំនួន ០២គ្រឿង។ ជនសង្ស័យ​រួម​នឹង​វត្ថុតាង មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread
tiger
Loading ad ...