ឃាត់ប្រធាន​អង្គការ​ការពារ​បរិស្ថាន​ម្នាក់​ក្លែងខ្លួន​បន្លំជា​យោធា​ពាក់​ផ្កាយ២ឆបោកលុយជាង១ម៉ឺនដុល្លារ​

បាត់ដំបង ៖  ប្រធាន​អង្គការ​ការពារ​បរិស្ថាន​ម្នាក់​ក្លែងខ្លួន​បន្លំ ជា​យោធា​ពាក់​ផ្កាយ២ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបងចាប់ខ្លួនបញ្ជូនទៅ កាន់​តុលាការ​ដើម្បីចាត់ការតាមផ្លូវ​ច្បាប់នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ពីបទ ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ជាង១ម៉ឺន ដុល្លារ​ដើម្បី​រត់ការចូល​កងទ័ព។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ទេព ពេជ្រ ហៅ​ទេព វិសាល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ​ប្រធាន​អង្គការ​ការពារ​បរិស្ថាន រស់នៅ​ភូមិដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់​ឌំ​បង បាន​រង​ការចាប់ខ្លួន​កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង។

មន្ត្រីដដែលបន្តថា ការចាប់ខ្លួនគឺ អនុវត្តតាមបណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ដែលជាជន​រង គ្រោះ៤នាក់ ពីបទ​ឆបោក​ប្រាក់​សរុប១០៦០០ដុល្លារ​ជា​ថ្នូ​ររត់​ការចូល​កងទ័ព​ប្រព្រឹត្ត​កាលពី អំឡុង ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង។ 

ជនរងគ្រោះ​ទាំង៤នាក់ ដែលរង​ការ​ឆបោក ១- ឈ្មោះ គឹម​ ហឿង ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង, ២-ឈ្មោះ ឈី​វ ប៊ុនឆៃ ភេទ​ប្រុស​ អាយុ៥៦ឆ្នាំ មុខរបរ​សំណង់ រស់នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ ប្រាក់ សំ​អេ​ន ភេទ​ប្រុស​ អាយុ៥៥ឆ្នាំ ប្រកបមុខរបរ ធ្វើស្រែ រស់នៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង៤-ឈ្មោះប៉ា សូ​វៀត ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ជុំវិញ​ករណី​ឆបោក​រត់​ការចូល​បម្រើកងទ័ព​សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវ​មានការ ប្រុងប្រយ័ត្ន​រងគ្រោះ​បាត់បង់​ថវិកា​ចំពោះ​ជនខិលខូច​ដែលមាន​គំនិត​មិនល្អ ប្រើ​កលល្បិច​គ្រប់​រូបភាព ដើម្បី​រត់​ការធ្វើការងា​រ​នេះ​ការងារ​នោះ​ឬសមត្ថកិច្ច​ប៉ូលិសជាដើម​៕

adverise with khmeread
tiger
Loading ad ...