ឃាត់ជនសង្ស័យ៣នាក់លើ២ករណីពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌសែនសុខ

ភ្នំពេញ​ ៖ ​ប៉ូលិសខណ្ឌសែនសុខបានឃាត់ជនសង្ស័យ៣នាក់លើ២ករណីពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីយប់ថ្ងៃទី២៨-២៩ មករា ២០១៩ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ផ្តន្ទាទោស។ 

ករណីទី១-ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ក្នុង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។ ថ្ងៃទី២៨ មករា ២០១៩ វេលាម៉ោង១១យប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ គិត ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។​ សម្ភារៈដកហូត ក្រាមសថ្លា០៤កូនថង់តូច​។

ករណីទី២-ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ថ្ងៃទី២៩មករា២០១៩ វេលាម៉ោង១២ និង៣០នាទី អធ្រាត្រ។

ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់រួមមាន  ១-ឈ្មោះ ជូត វិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ បូរីពិភពថ្មី សង្កាត់ចំការដូង ខណ្ឌដង្កោ​ និង ២-ឈ្មោះ នី ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ បូរីពិភពថ្មី សង្កាត់ចំការដូង ខណ្ឌដង្កោ​។សម្ភារៈដកហូត ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ពាក់ស្លាកលេខកំពង់ចាម1J-1203​។

បច្ចុប្បន្ន ​ជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...