ឆេះផ្ទះ២ខ្នងនៅស្រុកមេសាង​ ធ្វេសប្រហែស ក្នុងការដាំស្លរ

​ព្រៃវែង ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះ២ខ្នង កើតឡើងនៅវេលាម៉ោង ១០ និង៥០នាទីថ្ងៃ ២៨​ ខែមករា​ ឆ្នាំ២០១៩​ ដែលស្ថិតនៅចំណុចផ្ទះឈ្មោះ​  នាង​ នាថ​ ភេទ​ប្រុស​ អាយុ​ ៤៩ ឆ្នាំ​ និងប្រពន្ធឈ្មោះ​ ប៉ឹម​ ឡៃ​ ភេទស្រី​ អាយុ​ ៣៤ ឆ្នាំ​ ស្ថិត​នៅភូមិ​ព្រៃចំការត្បូង​ ឃុំស្វាយជ្រុំ​ ​ស្រុកមេសាង​ ខេត្តព្រៃវែង​​។     


ប៉ូលិសនិយាយថា គ្រោះអគ្គិភ័យនេះបានឆាបឆេះអស់ផ្ទះពីរខ្នងសង់ពីឈើប្រក់ក្បឿង​ ជញ្ជាំង​ស័ង្កសី​ និងម្ខាងទៀតជញ្ជាំងស្លឹក​ ដែលមានទំហំទទឹង៧ម៉ែត្រ ​និងបណ្ដោយ៨ម៉ែត្រ​ ឆេះអស់ទាំងស្រុង ដោយក្នុងនោះខូចខាតទ្រព្យសម្បត្តិរួមមាន មាស២ដំឡឹងកន្លះ​ លុយចំនួន២,១០០,០០០រៀល​ និងស្រូវ​ ៣តោន​។

​ប៉ូលិសបញ្ជាក់ថា​​ មូលហេតុមកពីការធ្វេសប្រហែស ក្នុងការដាំស្លររបស់កូនម្ចាស់ផ្ទះ​។ ចំពោះរថយន្តអគ្គីភ័យរបស់ប៉ូលិសចូលសង្រ្គោះមិនបាន ដោយសារគ្មានផ្លូ​វចូលទៅដល់​៕


 

adverise with khmeread
tiger
Loading ad ...