អារ៉ាប់រួមអេមីរ៉ាត់ត្រូវបានគេចម្អក ចំពោះការបង្ហាញជ័យលាភីសមភាពយេនឌ័រជាបុរសសុទ្ធ រកស្ត្រីម្នាក់គ្មាន

អារ៉ាប់រួមអេមីរ៉ាតត្រូវបានគេចំអកជុំវិញការបង្ហោះជ័យលាភីពានរង្វាន់សម្រាប់សមភាពយែនឌ័រលើបណ្ដាញសង្គម  Twitter ដែលបង្ហាញវត្តមានសុទ្ធតែបុរស។

Sheikh Mohammed bin Rashid Al Maktoum អ្នកដឹកនាំរបស់ទីក្រុងឌូបៃបានអបអរសាទរជ័យលាភីនៃពានរង្វាន់តុល្យភាពយេនឌ័រដែលមានបុគ្គលិកលក្ខណៈឆ្នើម តុល្យភាពយេនឌ័រគាំទ្រអាជ្ញាធរសហព័ន្ធឆ្នើម និងពានរង្វាន់គំនិតផ្តួចផ្តើមសមភាពយេនឌ័រឆ្នើម។

ព្រះអង្គម្ចាស់ Sheikh បានទទូចថាស្ត្រីគឺជា "ចំណុចចកណ្តាលនៃការបង្កើតអនាគតនៃប្រទេស" ។

ក៏ប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើនបានចោទសួរពីអវត្តមានជាក់ស្តែងរបស់ពួកគេក្នុងពិធីនោះ។

ក្រោយមក ការិយាល័យរបស់រដ្ឋាភិបាលនៃការិយាល័យឌូបៃរួមបញ្ចូលរូបថតមួយ ដែលបង្ហាញពីស្ត្រីប្រាំនាក់ឈរនៅជិតព្រះអង្គម្ចាស់ Sheikh Mohammed និងបុរសទទួលបានជ័យលាភី ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណពួកគេទេ។

សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យសារព័ត៌មានឌូបៃបានលើកឡើងថា Sheikha Manal bint Mohammed bin Rashid Al Maktoum ប្រធានក្រុមប្រឹក្សាសមភាពយេនឌ័ររបស់អារ៉ាប់រួមអេមីរ៉ាតបានលើកឡើងថា ទ្រង់បានសម្រេចគោលដៅមួយនៅឆ្នាំ ២០១៥ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់ផ្នែកទាំងអស់នៃរដ្ឋាភិបាល។

កាលពីខែមេសា គណៈរដ្ឋមន្រ្តីអារ៉ាប់រួមបានអនុម័តច្បាប់ ដើម្បីធានាប្រាក់ខែស្មើគ្នាសម្រាប់ស្ត្រី។

ប៉ុន្តែកាលពីខែមុនប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ១២១ ក្នុងចំណោម ១៤៩ ប្រទេសក្នុងរបាយការណ៍រួមនៃវេទិកាសេដ្ឋកិច្ចសកលឆ្នាំ ២០១៨ និងលេខរៀងទី ១៣៤ នៅក្នុងការចូលរួម និងឱកាសសេដ្ឋកិច្ច៕
 

adverise with khmeread
tiger
Loading ad ...