2

រូបភាព​បង្ហាញថា Benteke មិនបាន​ធ្វើ​ពុត​ដួល​នោះទេ​ពេល Liverpool ស៊ី Crystal ក្រៅ​ដី ២-១

​ប្រិយមិត្ត​បាល់ទាត់​ពេញ​បណ្តាញ​សង្គម​បាន​រិះគន់​ខ្សែប្រយុទ្ធ Liverpool កីឡាករ Christian Benteke ថា​បានធ្វើ​ពុត​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​នៅ​នាទីចុងក្រោយ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Crystal Palace​។​

​ទោះជា​យ៉ាងនេះ​ក្តី បើ​យើង​ត្រួតពិនិត្យ​ឲ្យ​កាន់តែ​ជិត វា​បង្ហាញថា Benteke ត្រូវបាន​ទាក់​ជើង​ដោយ​កីឡាករ Damien Delaney ដែល​ធ្វើ​ឲ្យ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​អស់​ជំហរ​និង​បាន​ដួល​គ្រេង​ក្នុង​នាទី​ទី ៩៤ តែម្តង​។​

​កីឡាករ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​បា​នរក​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​និង​បានធ្វើ​ឲ្យ​ក្រុម​លោក Jurgen Klopp ទទួល​ជ័យជម្នះ ២-១ ទាំង​លំបាក​ទៅលើ​ក្រុម Crystal​។​

Benteke ដែល​បាន​ជួប​ការលំបាក​ក្នុងការ​យកឈ្នះ​ចិត្ត​អ្នកគាំទ្រ​ហង្ស​ក្រហម​ចាប់តាំងពី​ការមកដល់​ទឹកដី Anfield របស់គេ​មក បាន​ផ្លាស់ប្តូរ​ចូល​ដោយ​ជំនួស​កីឡាករ Divock Origi ក្នុង​នាទី​ទី ៨០​។​

​តែ​ប៉ុណ្ណេះ គ្រាប់​ជ័យជម្នះ​របស់គាត់​នៅ​ទឹកដី Selhurst Park នឹង​យកឈ្នះ​បេះដូង​ប្រិយមិត្ត Liverpool បាន​ខ្លះៗ​ហើយ​៕

 

ប្រភព៖ Metro

មតិយោបល់