សង្ស័យអាមេរិកត្រៀមបញ្ជូនទ័ព៥០០០នាក់ទៅវាយវេណេស៊ុយអេឡា បន្ទាប់ពីអ្នកកាសែតឃើញក្រដាសកត់ចំណាំរបស់ទីប្រឹក្សាសន្តិសុខសរសេរតួលេខយោធា

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton ត្រូវបានគេថតរូបជាប់កាលពីថ្ងៃចន្ទដោយក្រដាសកត់ចំណាំមួយ ដែលរាប់បញ្ចូលទាំងបន្ទាត់សរសេរដោយដៃដោយសរសេរថា "ទាហាន ៥ ពាន់នាក់ទៅប្រទេសកូឡុំប៊ី" ។

លោក Bolton បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន ខណៈពេលកំពុងកាន់ក្រដាសកត់ចំណាំពណ៌លឿង និងពិភាក្សាគ្នាពីវិបត្តិនៅវេណេស៊ុយអេឡា ដែលបច្ចុប្បន្នសហរដ្ឋអាមេរិកទទួលស្គាល់មេដឹកនាំប្រឆាំង Juan Guaido ថាជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះ។

សហរដ្ឋអាមេរិកក៏បានប្រកាសអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡាកាលពីថ្ងៃចន្ទផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជាការសម្របសម្រួលមួយជាមួយមេដឹកនាំប្រឆាំងដ៏សំខាន់ ដែលកំពុងប្រជែងអំណាចជាមួយប្រធានាធិបតី Nicolas Maduro។

ថ្លែងក្នុងលក្ខខណ្ឌអនាមិកមន្ត្រីអាមេរិកម្នាក់បាននិយាយថា "យើងមិនបានឃើញអ្វី ដែលនឹងគាំទ្រដល់លទ្ធភាពដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសកូឡុំប៊ី ដែលជាប្រទេសជិតខាងវេណេស៊ុយអេឡានោះទេ" ។

ក្នុងអំឡុងពេលសន្និសីទកាសែតលោក Bolton មិនបានបដិសេធការប្រើប្រាស់កងទ័ពអាមេរិកនៅវេណេហ្ស៊ុយអេឡាទេ ដោយអំពាវនាវឱ្យកងកម្លាំងសន្តិសុខ ទទួលយកការផ្ទេរអំណាចដោយសន្តិវិធី ប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។

Bolton មិនបដិសេធការប្រើប្រាស់កងទ័ពអាមេរិកនោះ។ គាត់និយាយថា "លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហានេះថា ជម្រើសទាំងអស់គឺមាននៅលើតុ"។

យ៉ាងណាមិញ មេបញ្ជាការភាគខាងត្បូងរបស់យោធាអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺនេះនៅឡើយទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...