ចិនសាកល្បងបាញ់កាំជ្រួចនុយក្លេអ៊ែរលឿនជាងសំឡេងក្នុងសមយុទ្ធយោធា ខណៈកំពុងតានតឹងជាមួយអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចិនបានបង្ហាញរូបភាពនៃកាំជ្រួចនុយក្លេអ៊ែរលឿនជាងសំឡេង Dongfeng-26 ដែលអាចបាញ់ដល់ទឹកដីអាមេរិកនិងវាយប្រហារលើនាវាផ្ទុកយន្ដហោះដែលកំពុងធ្វើបំលាស់ទី។

វីដេអូនៃការបាញ់កាំជ្រួចនុយក្លេអ៊ែរ DF-26 នេះត្រូវបានចេញផ្សាយជាលើកដំបូងដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃពុធសប្តាហ៍មុន ដោយបង្ហាញកងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិនចូលរួមក្នុងសមយុទ្ធមួយនៅភាគពាយព្យប្រទេសចិន។

កាលពីដើមខែនេះប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថាយោធាបានចល័តមីស៊ីលជាច្រើនទៅកាន់តំបន់ខ្ពង់រាបភាគនិរតីនិងតំបន់វាលខ្សាច់ដាច់ស្រយាលរបស់ប្រទេសនេះដែលទំនងជាឆ្លើយតបទៅនឹងបេសកកម្មមួយពីនាវាពិឃាតអាមេរិក USS McCampbell ដែលបានបើកក្បែរប្រជុំកោះប៉ារ៉ាសែលក្នុងសមុទ្រ​ចិន​ខាងត្បូង។

របាយការណ៍នេះបានបង្ហាញថា ច្រមុះរបស់កាំជ្រួចនុយក្លេអ៊ែរ DF-26 មានរចនាសម្ព័ន្តរាងកោណចំនួនពីរជាមួយនឹងផ្ទៃបញ្ជាហោះហើររាងដូចព្រុយត្រីបួន ដែលគេផលិតឡើងនៅជុំវិញគល់នៃក្បាលគ្រាប់។

អ្នកវិភាគយោធានិងអ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍លោក Song Zhongping បានប្រាប់កាសែត Global Times ថា ផ្ទៃបញ្ជាហោះហើររាងដូចព្រុយត្រីបួននឹងផ្តល់នូវស្ថិរភាពប្រសើរជាងមុនសម្រាប់កាំជ្រួចនុយក្លេអ៊ែរ នៅពេលវាខិតជិតដល់គោលដៅដែលមានចលនាយឺតៗ ដូចជានាវាផ្ទុកយន្តហោះជាដើម។

លោក Song Zhongping បានបន្ថែមថា ម្យ៉ាងវិញទៀតរចនាសម្ព័ន្ធរាងដូចកោណពីរនេះផ្តល់ឱ្យកាំជ្រួចនុយក្លេអ៊ែរនូវសមត្ថភាពបង្កើនល្បឿននិងបំបាំងកាយ ដែលធ្វើឱ្យវាកាន់តែពិបាកក្នុងការស្ទាក់ចាប់៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...