ម៉ូតូបើកស្របទិសគ្នាមួយបត់ឆ្វេងត្រូវម៉ូតូមួយទៀតបុកពីក្រោយរបួសទាំង២នាក់

កំពង់ឆ្នាំង​ ៖ បុរសមា្នក់របួសធ្ងន់និងស្ត្រីម្នាក់ទៀតរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា​ ម៉ូតូទាំង២គ្រឿងនេះធ្វើដំណើរក្នុងទិសដៅស្របគ្នា ដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B.0763 បើកខាងមុខនិងម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង1D.8746 បើកពីក្រោយ។  

លុះដល់ចំណុចកើតម៉ូតូស្រ្តីរងគ្រោះដែលបើកនៅខាងុខ បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ បណ្តាលឱ្យម៉ូតូនៅខាងក្រោយ ដែលបើកដោយបុរសរងគ្រោះក្នុងល្បឿនលឿនផងនោះ ទៅបុកពីក្រោយពេញមួយទំហឹងរបួសទាំង២នាក់តែម្តង​។ យ៉ាងណាក៏ដោយគេមិនបានស្គាល់ឈ្មោះជនរងគ្រោះទាំង២នាក់នោះទេ។ 

ក្រោយពេលកើតហេតុភ្លាមៗនោះ ត្រូវបានគេដឹកចេញពីកន្លែងកើតហេតុយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកមករក្សទុក​៕

adverise with khmeread
tiger
Loading ad ...