ប៉ូលិសក្រុងខេមរភូមិន្ទបង្ក្រាបបានមនុស្ស៤នាក់ពាក់ព័ន្ធថ្នាំញៀន

កោះកុង ៖ កម្លាំងប៉ូលិសក្រុងខេមរភូមិន្ទបង្ក្រាបបានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ១ករណី នៅចំណុចភូមិ ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៤ នាក់ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣ និង១០ នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យរួមមាន ១-ឈ្មោះ សុវណ្ណី ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅ ភូមិ.សង្កាត់កើតហេតុខាងលើ, ២-ឈ្មោះ ណុះ នីហ្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរប នេសាទ មានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ, ៣-ឈ្មោះ នំ ស៊ីនី (ហៅខេមរៈ) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបធ្វើសំណង់ មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និង៤-ឈ្មោះ នី សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបកម្មករ រោងមានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ។ ដកហូតវត្ថុតាង ថ្នាំញៀនម៉ាទឹកកកចំនួន ១៥ កញ្ចប់ និងសម្ភារៈមួយចំនួន។

បច្ចុប្បន្ន កម្លាំងប៉ូលិសជំនាញបានសាកសួរ និងបំពេញ សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាម នីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...