adverise with khmeread Ea2d966c 3919 4d8f 86b3 0f055fb551a0   copy

ប៉ូលិស​វ៉ៃខ្នោះ​ឪពុក​បង្កើត​រំលោភ​កូន​ខ្លូន​ឯងបានសម្រេច

      ព្រៃវែង​៖ ជនសង្ស័យ​ជា​ឪពុក​បាន​រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​១៤​ឆ្នាំ​បានសម្រេច ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​មីនាឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​ (​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​។​

    ប៉ូលិស​និយាយថា ជនស្សង្ស័យ​ឈ្មោះ មោះ សុវណ្ណ វន់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ម៉ូតូឌុប មាន​ទីលំនៅ ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ​។ រីឯ​ជនរងគ្រោះ​ដែល​ត្រូវជា​កូនបង្កើតរ​បស់ជនស​ង្ស័​យ មានឈ្មោះ​វ​.​ស​.​ណ​.​ភេទ​ស្រី អាយុ ១៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ សិស្ស។​

    ប៉ូលិស​បន្តថា  ករណីនេះ​កើតឡើង​ដោយសារតែ​ជនសង្ស័យ​ស្រវឹងស្រា​ជោកជាំ​ប្រៀបបាន​​ដូចនឹង​ក្របី​ឡើងក ក៏​បែកគំនិត​រំលោភ​កូនស្រី​ខ្លួនឯង ខណៈ​ប្រពន្ធ​ដែលជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​មិន​នៅផ្ទះ រវល់​តែ​លក់ដូរ​នៅ​ឆ្ងាយ​ផ្ទះ ដែលជា​ឱកាស​ដ៏​ល្អ របស់​ឪពុក​តិរច្ឆាន​ម្នាក់នេះ​។​

    ប៉ូលិស​បន្តថា ករណីរំលោភ​កូន​ខ្លួនឯងបាន​សម្រេច​នេះ​កើតឡើង នៅលើផ្ទះ​ជនបង្ក​ហេតុតែ​ម្តង នៅវេលា​ម៉ោង​៨ និង ៣០ នាទី​ព្រឹក​កាលពី​ថ្ងៃទី ៤ មិនា ឆ្នាំ ២០១៦ នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​។​លុះ​ចូលដល់​ថ្ងៃទី ៥ មិនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ជនរងគ្រោះ​បាន​ប្រាប់​ម្តាយ​របស់ខ្លួន​មាន​ឈ្មោះថា តូ ចាន់​ធី (​ម្តាយ​)  ពី​គំនិតអាក្រក់រ​បស់ជនស​ង្ស័​យ​(​ឪពុក​)​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ លើ​រូ​បរាង្គ​កាយ​របស់ខ្លួន​រហូត​បា​នស​ម្រេច​នៅវេលា​កើត​ហ​តុ​ខាងលើ​។​

    បន្ទាប់មក ម្តាយ​របស់​ជនរងគ្រោះ​បាន​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​ហៅ​ជនសង្ស័យ​មក​សាកសួរ តែ​បុរស​ជា​ឪពុក​នោះ​ស្រវឹងស្រា​ខ្លាំងពេក​ទើប​សមត្ថកិច្ច ឃាត់ខ្លួន​ដើម្បី​បន្តធ្វើ​ការសាកសួរ​នៅ​ថ្ងៃទី ៦ មិនា ឆ្នាំ ២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់