គោយន្តកែច្នៃនិងម៉ូតូ បើកបុកគ្នាបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃនិងម៉ូតូ បណ្តាលឱ្យរងរបួសបានកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១ និង៤៥នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

​ប៉ូលិសនិយាយថា​ គ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកែច្នៃនិងម៉ូតូ ជិះទទឹងទិសគ្នាពីជើងទៅត្បូងពីកើតទៅលិច អ្នកបើកម៉ូតូឈ្មោះ ទូច រ៉ាម ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ស៊េរី២០១៨ ស្លាកលេខ 1GM-6855ភព បើកពីជើងទៅត្បូង។ 

​លុះមកដល់កន្លែងកើតហេតុ បានទៅបុកគោយន្តកែច្នៃ បើកបរដោយឈ្មោះ រី ភីរម្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែងដែលបើកបរពីកើតបត់ទៅជើង បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួស ស្នាមជាំភ្លៅខាងឆ្វេងជាំក ក ខាងឆ្វេង។

​បច្ចុប្បន្នជនរងគ្រោះក្រុមគ្រួសារយកទៅព្យាបាលពេទ្យភ្នំពេញ។ឯវត្តុតាងគោយន្តកៃច្នៃនិងម៉ូតូ សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានស្រុកមេសាង ដើម្បីបន្តនីតិវិធី៕

adverise with khmeread
tiger
Loading ad ...