ថ្ងៃដកជើងធូបចាស់មិនប្រយ័ត្នឆេះផ្ទះអស់៥ល្វែង នៅផ្សារត្រីក្រុងប៉ោយប៉ែត

​​បន្ទាយមានជ័យ​ ៖​ ថ្ងៃសែនចិនដកជើងធូប​មិនប្រយត្ន័កើតជាអគ្គិភ័យឆាបឆេះផ្ទះអស់៥ល្វែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​​១២ និង៥៧នាទីរសៀល​ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ 

​ប៉ូលិសមូលដ្ឋាននិយាយថា មូលហេតុឆេះនេះ គឺផ្ដើមចេញពីម្ចាស់ផ្ទះឈ្មោះ​ តៀក យេន​ ភេទប្រុស​ អាយុជាង៧០ឆ្នាំ​ មានប្រពន្ធឈ្មោះ​ គឹម ហាង​ អាយុជាង៥០ឆ្នាំ​ រស់នៅក្នុងភូមិកើតហេតុ​ ដែលគាត់ជួលផ្ទះគេប្រកបរបរលក់ខោអាវជជុះដូចជាពួក​ ខ្នើយជាដើម។​ 

​ដំបូងម្ចាស់ផ្ទះខាងលើគាត់បានដកជើងធូប (តាមរបៀបសែនចិន) រួចយកជើងធូបទៅដុតចោលមិនប្រយ័ត្ន ដោយក្នុងផ្ទះរបស់គាត់​ មានពួក​ ខោអាវជជុះរាយប៉ាយមិនមានការរៀបចំទុកដាក់បានត្រឹមត្រូវ ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្ដង។​ អគ្គិភ័យដែលឆាប់ឆេះនោះមានផ្ទះចំនួន៥ល្វែង រងការខូចខាតធ្ងន់ធ្ងរចំនួន២ល្វែង តែទំហំទ្រព្យសម្បត្តិដែលបាត់បង់ក្នុងហេតុការណ៍នោះមិនទាន់កំណត់បាននៅឡើយទេ។

​គ្រោះអគ្គិភ័យនោះគេឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ មានការយកចិត្តទុកដាក់អន្តរាគមន៍ជួយពន្លត់អស់ពីកម្លាំងចិត្តកម្លាំងកាយ​ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង១៥គ្រឿង គ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង​ ៣ រសៀលថ្ងៃដដែល នៅក្នុងហេតុការណ៍អគ្គីភ័យនោះធ្វើឱ្យមនុស្ស៤នាក់រងរបួសស្រាលៗ ដែលខណៈពួកគាត់ចូលរួមទៅជួយពន្លត់អគ្គីភ័យខាងលើ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab