ឆ្លងចរន្ដអគ្គិសនីបណ្ដាលឆេះផ្ទះពលរដ្ឋមួយខ្នងនៅស្រុកអង្គស្នួល

​កណ្ដាល​ ៖ មានករណីឆ្លងចរន្ដអគ្គិសនីបណ្តាលឱ្យ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវភ្លើងឆាបឆេះ ខូចខាតស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលឡើង១ និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រសង់អំពីឈើប្រក់ក្បឿង ជារបស់ឈ្មោះ ផុន សុពេជ្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន និងប្រពន្ធឈ្មោះ ផាត់ ផល្លី អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតេហតុខាងលើ បណ្ដាលឱ្យបាត់បង់ទ្រព្យសម្បត្ដិមាន ប្រាក់រៀលចំនួន១១លានរៀល​, ប្រាក់សហរដ្ឋអាមេរិកចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក និងប្លង់ដីចំនួន៧ប្លង់។

ប៉ូលិសបន្ដថា បន្ទាប់ពីទទួលបានព័ត៌មានថា មានអគ្គីភ័យឆេះផ្ទះរបស់ពលរដ្ឋខាងលើ ភ្លាមនោះកម្លាំងប៉ូលិស បានចេញអន្ដរាគមន៍ រួមទាំងប្រជាពលរដ្ឋជិតខាងដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ដកណ្ដាលចំនួន២គ្រឿង​, រថយន្តរបស់អង្គភាព K៨៦ ចំនួន១គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន៤ស៊ីទែន។ បន្ទាប់ពីធ្វើការពន្លត់រួច សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ទើបបានជាមានអគ្គីភ័យកើតឡើង៕

adverise with khmeread