ការរលាយផ្ទាំងទឹកកកក្នុងតំបន់អាក់ទិករបស់កាណាដា បង្ហាញចេញនូវផ្ទៃដីមានរុក្ខជាតិងាប់ មិនធ្លាប់ឃើញតាំងពី ៤០.០០០ ឆ្នាំមុន

ពួកអ្នកស្រាវជ្រាវនិយាយថា ផ្ទាំងទឹកកកក្នុងតំបន់អាក់ទិកកាណាដាបានរលាយរហូតបង្ហាញនូវផ្ទៃដី ដែលលាក់ខ្លួនអស់ពេល ៤ ម៉ឺនឆ្នាំ ឬច្រើនជាងនេះ។

យោងទៅតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Communications បានឱ្យដឹងថា តំបន់អាក់ទិកនេះ ប្រហែលជាធ្លាប់មានសតវត្សរ៍ក្តៅបំផុតក្នុងរយៈពេល ១១៥.០០០ ឆ្នាំកន្លងមកនេះ។

អ្នកស្រាវជ្រាវ Simon Pendleton នៅសាកលវិទ្យាល័យខូឡូរ៉ាដូបាននិយាយប្រាប់ CNN ថា "វាមិនត្រឹមតែជាឧបទ្ទវហេតុមួយនោះទេ។ ផ្លូវដីបុរាណនេះត្រូវបានលាតត្រដាងលើគោកនៅលើតំបន់ភូមិសាស្ត្រទូលំទូលាយនៅលើកោះបាហ្វ៊ីន"។

សម្រាប់ការសិក្សានេះ អ្នកវិទ្យាសាស្ដ្រប្រទះឃើញស្លែ និងរុក្ខជាតិតូចៗ នៅជាប់ទីនោះ ជាកន្លែងដែលពួកវាត្រូវបានសម្លាប់ដោយសារតែការរីករាលដាលរបស់ទឹកកកកាលពីរាប់ពាន់ឆ្នាំមុន។

ដោយប្រើឧបករណ៍ស្ទង់ អ្នកស្រាវជ្រាវក៏បានរកឃើញថា រុក្ខជាតិនិងស្លែទាំងនោះមានអាយុកាលយ៉ាងហោចណាស់ ៤ ម៉ឺនឆ្នាំ៕
 

adverise with khmeread
tiger
Loading ad ...