adverise with khmeread 25dda2e5 ac8c 4526 95f5 bd3ba585761e

យុវ​សិស្ស​ម្នាក់ចុះ​មុជទឹក​លេងបែរជា​លង់​ស្លាប់​

    កណ្ដាល ៖ យុវ​សិស្ស​ម្នា​ក់បាន​ចុះ​មុជទឹក​ទន្លេ​លេង ហើយ​ផុត​ជើង​នៅ​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់​ស្លាប់​នៅវេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​០៦​ ខែ​មិនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ច​កំពង់ដរ​ព្រែក​ម៉ៅ​ស្ថិតក្នុង​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​សម្បត្តិ លាង​ហេង​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ វេលា​ម៉ោង​៣​និង​៣០​នាទី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​មនុស្ស​លង់ទឹក​ដោយ​ជនរងគ្រោះ​ចុះ​ងូតទឹក​លេង​ហើយក៍​បាត់​មិនឃើញ​ឡើងមក​វិញ​។​

    ពេលនោះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ​រដ្ឋបាល​កោះ​ខែល​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ក៍បាន​ស្រង់​សាកសព​ដោយមាន​ការចូលរួម​ក​ម្លាំ​ង​ជំនាញ​បច្ចេកទេស​ស្រុក ប៉ុស្តិ៍ មេភូមិ​ឃុំ​កោះ​ខែល​បានធ្វើការ​ពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​ពុំមាន​ពាក់​ពន្ធ​និង​បទល្មើស​អ្វី​ឡើយ​។​

    ក្រោយ​ពិនិត្យ​រួច​សព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់